Connect with us

ខ្សែប្រយុទ្ធ Mariano Diaz របស់ Real Madrid កើតជំងឺកូវីដ១៩

La Liga៖ ខ្សែប្រយុទ្ធ Mariano Diaz របស់ក្លិប Real Madrid ត្រូវបានតេស្តរកឃើញមានជំងឺកូវីដ១៩។ នេះបើយោងតាមការបញ្ជាក់របស់ក្លិបជើងឯកលីគកំពូលអេស្ប៉ាញ។

ក្លិបអធិរាជស បានធ្វើតេស្តលើកីឡាកររបស់ខ្លួននៅតាមផ្ទះ កាលពីដើមសប្តាហ៍នេះ ហើយកីឡាករវ័យ២៦ឆ្នាំ ខាងលើបានឃើញលទ្ធផលវិជ្ជមាន ដូចនេះគេត្រូវដាក់ខ្លួនដាច់ដោយឡែក ខណៈបច្ចុប្បន្នរូបគេ នៅមានសុខភាពល្អធម្មតាដដែល។

ចំពោះការរកឃើញនេះ Mariano Diaz ត្រូវបានដកបេក្ខភាពមិនឱ្យចូលរួមក្នុងប្រកួតតទល់នឹងក្លិប Manchester City នៅពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី២ ក្នុងថ្ងៃទី០៧ ខែសីហា ឡើយ។

យ៉ាងណាក្ដី ក្លិប Real Madrid សង្ឃឹមថា ការប្រកួតខាងលើនឹងនៅតែអាចចាប់ផ្ដើមទៅតាមពេលគ្រោងទុកផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com