Connect with us

ប្រជាពលរដ្ឋទៅទស្សនាអង្គរវត្ត នឹងអាចឆ្លងកាត់ស្ពានហាលខាងលិចបានជាថ្មី នៅចុងឆ្នាំ២០២១

សៀមរាប៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលចាប់ផ្ដើមជួសជុលក្នុងឆ្នាំ២០១៦ ដោយអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន គ្រោងនឹងជួសជុលរួចរាល់ និងដាក់ឱ្យប្រើប្រាស់វិញ នៅចុងឆ្នាំ២០២១។ នេះបើយោងតាមក្រសួងព័ត៌មាន ចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ។

លោក អន សុភាព ប្រធានគ្រប់គ្រងគម្រោងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរ បានឱ្យដឹងថា ទាក់ទងនឹងពេលវេលាដែលត្រូវបញ្ចប់ការជួសជុល ត្រូវបានចែកចេញជា២។ ទី១ តួរបស់ស្ពាន សម្រាប់ដើរ អាចដាក់ឱ្យដំណើរការ នៅចុងឆ្នាំ២០២១ ចំណែកទី២ ត្រូវសិក្សាបន្ថែមទៀតពីគម្រោងជួសជុលកំពង់ទឹក ដើម្បីធានាឱ្យសំណង់នេះមានសុវត្ថិភាព និងគង់វង្សទៅមុខទៀត។

សូមជម្រាបថា ការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនេះ គឺជាជំហានទី២ បន្ទាប់ពីជំហានទី១ នៃគម្រោង បានជួសជុលស្ពានហាលនេះ បានប្រវែង ១០០ម៉ែត្រ រួចរាល់ជាស្ថាពរ (១៩៩៦-២០០៧)។ សម្រាប់ជំហានទី២ គេជួសជុលស្ពានហាលប្រវែងសរុប ១៩៧,៤ម៉ែត្រ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម