Connect with us

Cellcard ដាក់ WiFi នៅសួនសម្ដេច ស ខេង ខេត្តបាត់ដំបង ឱ្យប្រជាពលរដ្ឋប្រើប្រាស់ឥតគិតថ្លៃ

បាត់ដំបង៖ អាជ្ញាធរ និងក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តឈានមុខគេ នៅកម្ពុជា បានរៀបចំដាក់ឱ្យដំណើរការនូវប្រព័ន្ធ WiFi នៅទីតាំងសួនសម្ដេចក្រឡាហោម ស ខេង នៅខេត្តបាត់ដំបង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទូទៅ ប្រើប្រាស់ឱ្យដោយសេរីឥតគិតថ្លៃ។

ការឱ្យដឹងដូច្នេះ ត្រូវបានចែករំលែកដោយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅរសៀលថ្ងសទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសរសេរដូច្នេះថា៖ “សួនសម្តេចក្រឡាហោម ស ខេង រៀបចំដាក់ WiFi Free ទូទាំងសួនតែម្តង អរគុណក្រុមហ៊ុន Cellcard”៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម