Connect with us

ហេតុអ្វីបានជាថ្ងៃនេះពិសេសសម្រាប់ នាយ ខេន ពូចិញ្ចឹមដ៏ល្អរបស់ព្កុលមាស?

បើនិយាយពីនាយខេន គឺប្រាកដណាស់គ្មានទស្សនិកជនដែលជាអ្នកគាំទ្ររឿងភាគបុរាណខ្មែរ “ទេពធីតាព្កុលមាស” ស្អប់នោះទេ។ ពិតណាស់ មូលហេតុក៏ដោយសារតែបុរសម្នាក់នេះ តែងតែតាមថែរក្សា គាំទ្រ និងការពារក្មួយស្រីដែលរើសពីព្រៃមក មិនថាតាំងពីនៅកុមារភាព រហូតក្លាយជាមនុស្សធំដូចសព្វថ្ងៃ។

ទស្សនិកជនមួយចំនួន ប្រហែលជាមិនបានដឹងទេថាឈ្មោះពិតគាត់គឺជាអ្វី ត្បិតគ្រប់គ្នាបានទម្លាប់ហៅគាត់ថា ពូខេនៗទៅហើយ ដូច្នេះក្នុងថ្ងៃពិសេសមួយនេះ MyTV Plus សូមជម្រាបជូនប្រិយមិត្តម្តងទៀត គឺថាគាត់មានឈ្មោះពិតថា កែន ឧត្តមវាសនា សព្វថ្ងៃនេះគាត់មានអាយុ ៣៣ឆ្នាំ ប៉ុន្តែជាកំលោះនៅឡើយទេ ហើយអ្វីរឹតតែពិសេស ថ្ងៃនេះគឺជាថ្ងៃកំណើតរបស់គាត់ផងណា។

បើសិនជាមានពាក្យចង់ជូនពរគាត់ ទស្សនិកជនអាចធ្វើការជូនពរក្នុង comment បាន និងសូមបន្តគាំទ្រការសម្តែងរបស់គាត់ ក៏ដូចជាបន្តគាំទ្រដល់រឿងភាគបុរាណខ្មែរ​ “ទេពធីតាព្កុលមាស” ដែលមានចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ ម៉ោង ៧យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN៕

អត្ថបទ៖ លីន រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម