Connect with us

កម្មវិធីជិះកង់ដើម្បីសុខភាព ទេសចរណ៍ និងបរិស្ថានបានមកដល់ទៀតហើយ អ្នកណាចាប់អារម្មណ៍ខ្លះ អាចចុះឈ្មោះបាន

បាត់ដំបង៖ កម្មវិធីជិះកង់ដើម្បីសុខភាពបានប្រារព្ធឡើងរៀងរាល់ឆ្នាំដែលមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមយ៉ាងច្រើនកុះករ។

សម្រាប់ខេត្តបាត់ដំបងឆ្នាំនេះវិញ កម្មវិធីជិះកង់នឹងធ្វើឡើងនៅសប្តាហ៍ក្រោយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៥ ព្រឹកដែលមានការជួបជុំត្រង់បរិវេណមុខសាលាខេត្តបាត់ដំបង(អគារបុរាណ) ដើម្បីឆ្ពោះទៅកាន់តំបន់ទេសចរណ៍ឡូរីជើងភ្នំបាណន់ ដែលរយៈចម្ងាយទៅមកសរុប ៤០ គីឡូម៉ែត្រ។

ដូចនេះ អ្នកដែលមានចំណាប់អារម្មណ៍ក៏អាចធ្វើការចុះឈ្មោះតាមរយៈ https://docs.google.com/…/1FAIpQLSfiYA3PECLRabOZZ…/viewform…ចូលរួមទាំងអស់គ្នា ដើម្បីសុខភាព ទេសចរណ៍ និងបរិស្ថានក្នុងប្រទេសកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម