Connect with us

កូនពូកែតមាត់ត្រូវចេះដោះស្រាយតាមវិធីនេះ មិនមែនស្រែកដាក់កូនវិញទេ

ម៉ាក់ប៉ាតែងនិយាយប្រៀនប្រដៅកូននៅពេលកូនតូចធ្វើខុសអ្វីមួយ។ ប៉ុន្តែម៉ាក់ប៉ាមួយចំនួនអាចនឹងមានការលំបាកក្នុងការនិយាយជាមួយកូនព្រោះពេលខ្លះកូនបានតមាត់មកវិញដែរ។ តើម៉ាក់ប៉ាត្រូវធ្វើដូចម្តេចដើម្បីគ្រប់គ្រងស្ថានការណ៍បែបនេះ?

១. កុំប្រើសំឡេងខ្លាំងនិយាយទៅវិញ

នៅពេលដែលកូនតមាត់នឹងម៉ាក់ប៉ា ម៉ាក់ប៉ាអាចនឹងពិបាកក្នុងការទប់អារម្មណ៍។ ប៉ុន្តែទោះយ៉ាងហ្នឹងក៏ដោយ ម៉ាក់ប៉ាត្រូវយកចិត្តទុកដាក់លើការនិយាយស្តីរបស់ខ្លួន។ យើងត្រូវធ្វើជាគំរូល្អដល់កូនដោយបង្ហាញពីការគោរព និងមិនត្រូវឱ្យកូនតមាត់គ្រប់ពេលទេ។ យកល្អគួរប្រដៅពួកគេដោយប្រាប់ថាអាកប្បកិរិយាណាមិនសមរម្យ និងឱ្យឱកាសក្នុងការកែប្រែ។ ម៉្យាងទៀត យើងមិនគួរស្រែកទៅកូនវិញនៅពេលកូនប្រើពាក្យសម្ដីមិនសមរម្យទេ តែគួរនិយាយដោយចិត្តត្រជាក់។

២. បង្ហាញពីផលវិបាក

យើងជាប៉ាម៉ាក់ត្រូវឱ្យអូនៗដឹងថាគេនឹងទទួលបានលទ្ធផលបែបណានៅពេលពួកគេនិយាយតមាត់ទៅម៉ាក់ប៉ា។ ដូចនេះម៉ាក់ប៉ាត្រូវបង្ហាញឱ្យច្បាស់ថាអាកប្បកិរិយាបែបនេះគឺមិនសមរម្យ និងទទួលយកមិនបាន។ ម៉ាក់ប៉ាក៏អាចបង្ហាញដល់កូនតូចនូវផលវិបាកពីអាកប្បកិរិយារបស់ពួកគេដោយកំណត់ម៉ោងលេងរបស់ពួកគេ ឬកិច្ចការអ្វីផ្សេងទៀតជាដើម។

៣. ព្យាយាមយល់ពីបញ្ហារបស់កូន

កូនអាចនឹងកំពុងរៀនគ្រប់គ្រងអាកប្បកិរិយារបស់ពួកគេ ប៉ុន្តែពេលខ្លះអាចនឹងមិនដឹងថាគួរដោះស្រាយបញ្ហាអ្វីមួយយ៉ាងម៉េច។ ម៉ាក់ប៉ាក្រោយពីណែនាំទៅលើការឆ្លើយតបរបស់កូន ក៏គួរព្យាយាមយល់ពីបញ្ហាដែលពួកគេអាចមានដែរ។ ជាធម្មតា នៅពេលក្មេងតមាត់ ពួកគេបង្ហាញពីកំហឹង ការអាក់អន់ចិត្ត និងភាពភ័យខ្លាច។ ដូចនេះម៉ាក់ប៉ាគួរចំណាយពេលយ៉ាងតិច១៥នាទីនិយាយជាមួយកូនរាល់ថ្ងៃ។

៤. ឱ្យកូនបង្ហាញពីគំនិតផ្ទាល់ខ្លួន

ម៉ាក់ប៉ាត្រូវចាំថាប្រសិនជាកូនបង្ហាញពីគំនិតរបស់ពួកគេទៅលើអ្វីមួយ នេះជាការល្អមួយ។ ប៉ុន្តែពួកគេគួរបង្ហាញដោយអាកប្បកិរិយាធម្មតា និងសមរម្យ។ ដូចនេះនៅពេលពួកគេកំពុងនិយាយយើងមិនគួរនិយាយកាត់ ឬបញ្ឈប់កូនមិនឲ្យនិយាយទេ ព្រោះថាការអនុញ្ញាតឱ្យកូននិយាយអាចជួយឱ្យកូនបង្ហាញគំនិតផ្ទាល់ខ្លួនបាន។ ប៉ុន្តែម៉ាក់ប៉ាគួរបង្ហាញដល់កូនថានឹងស្តាប់នូវអ្វីដែលពួកគេនិយាយនៅពេលអារម្មណ៍ស្ងប់ និងការគោរព។

៥. សរសើរកូនទៅលើអាកប្បកិរិយាល្អ

ប្រសិនជាកូនឈប់តមាត់ និងបង្ហាញការដឹងគុណ ម៉ាក់ប៉ាអាចផ្តល់រង្វាន់ដល់ពួកគេដោយការឱប ការសរសើរ ឬអរគុណជាដើម។ យ៉ាងណាមិញ ត្រូវប្រាកដថាកូនយល់នូវអ្វីដែលម៉ាក់ប៉ាសរសើរមិនមែនមានន័យថាគេអាចបានអ្វីគ្រប់យ៉ាងតាមត្រូវការនោះទេ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com