Connect with us

មន្ត្រីជាន់ខ្ពស់ទូតអាមេរិកម្នាក់ផ្ទុកកូវីដ១៩ ខណៈអ្នកជាសះស្បើយមានចំនួន៨នាក់ទៀត នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១នាក់បន្ថែមទៀត ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយ០៨នាក់។

បើតាមក្រសួងសុខាភិបាល អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជាបុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាសយដ្ឋានស្នាក់នៅក្នុងស្ថាន ទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ បុរសរូបនោះ ជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដែលលទ្ធផលវិភាគវត្ថុសំណាកលើកទីពីរ ធ្វើនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

ដៅយឡែកអ្នកជាសះស្បើយចំនួន ៨នាក់ រួមមាន បុរសជនជាតិខ្មែរចំនួន ៧នាក់ និងស្ត្រីជនជាតិអាមេរិកកាំង ចំនួន១នាក់។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ១៩ មានចំនួនសរុប ២៣៤នាក់ (ស្រី ៤៦នាក់ និងបុរស១៨៨នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ១៦២នាក់ (ស្រី ៤១នាក់ និងបុរស១២១នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៧០នាក់ ព្រមទាំងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា២នាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម