Connect with us

ហេតុតែស្រឡាញ់ផ្នែកចម្លាក់ខ្មែរ អ្នករចនាម៉ូតសម្លៀកបំពាក់ជនជាតិវៀតណាមម្នាក់ បានចំណាយពេល ២ ឆ្នាំដើម្បីសិក្សា

វៀតណាម៖ ជនជាតិវៀតណាមមួយរូបបានសម្តែងអារម្មណ៍រីករាយបំផុតក្រោយពីបានសិក្សាផ្នែកចម្លាក់ខ្មែរជាមួយនឹងព្រះសង្ឃខ្មែរកម្ពុជាក្រោមរយៈពេល ២ ឆ្នាំរហូតទទួលបានចំណេះជំនាញ ថែមទាំងមានទឹកដៃល្អទៀតផងដោយសារមានទេកោសល្យផ្នែកសិល្បៈក្នុងខ្លួន។

យោងតាមគណនីបណ្តាញសង្គមដែលមានឈ្មោះ Nguyễn Quốc Thịnh លោកគឺជាអ្នករចនាម៉ូតសម្លៀកបំពាក់ដ៏ជំនាញ និងល្បីល្បាញមួយរូបដែលមានដើមកំណើតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបានចែករំលែករូបភាពមួយចំនួននៅពេលដែលលោកកំពុងសិក្សាសិល្បៈចម្លាក់ជាមួយព្រះសង្ឃខ្មែរ-កម្ពុជាយ៉ាងរីករាយ។ បើក្រឡេកមើលពីព្រះសង្ឃខ្មែរកម្ពុជាក្រោមជាច្រើនអង្គពិតជាមានស្នាដៃយ៉ាងល្អឥតខ្ចោះជាមួយនឹងគំនូរដោយដៃ និងផ្នែកចម្លាក់យ៉ាងរស់រវើក។

មិនត្រឹមតែចំណាយពេលវេលាបង្រៀនផ្នែកសិល្បៈដល់ Nguyễn Quốc Thịnh ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលគួរឱ្យសរសើរនោះគឺព្រះសង្ឃខ្មែរកម្ពុជាក្រោមក៏បានព្យាយាមសិក្សាអក្សរសាស្ត្រខ្មែរព្រមទាំងចែករំលែកចំណេះដឹងទាំងអស់គ្នានៅទីនោះផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com