Connect with us

ចិន បើកដំណើរការស្ពានកញ្ចក់វែងបំផុតលើលោក ជាមួយការជិះរថយន្តឆ្លងកាត់បញ្ជាក់ពីភាពរឹងមាំ

ចិន៖ ស្ពានកញ្ចក់ ដែលមានប្រវែងវែងបំផុតនៅលើពិភពលោក ត្រូវបានដាក់ឱ្យដំណើរការកាលពីពាក់កណ្ដាលខែកក្កដានេះ នៅក្រុង Qingyuang ខេត្តក្វាងតុង ប្រទេសចិន។ ដើម្បីបង្ហាញពីភាពរឹងមាំរបស់ស្ពានកញ្ចក់នេះ ចិនបានជិះរថយន្ត នៅលើស្ពាននេះថែមទៀតផង។

ស្ពានកញ្ចក់នេះ មានប្រវែង ៥២៦ម៉ែត្រ ឆ្លងកាត់លើទន្លេ Lianjian ។ វាត្រូវបានសាងសង់ដោយប្រើប្រាស់ពេល ៣ឆ្នាំ និងទឹកប្រាក់ ៣០០លានយ័ន (៤៣លានដុល្លារអាមេរិក)។ ភ្នាក់ងារកំណតត្រាពិភពលោក Guinness បានផ្ដល់ពានរង្វាន់ដល់រដ្ឋបាលក្រុង Qingyuang អំឡុងពិធីបើកសម្ពោធស្ពានកញ្ចក់វែងបំផុតនៅលើពិភពលោក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។

សូមជម្រាបថា ស្ពានកញ្ចក់ដែលទទួលបានកំណត់ត្រាពិភពលោក វែងបំផុតកាលពីពេលកន្លងទៅ ស្ថិតនៅខេត្តហ៊ូប៉ី ដែលមានប្រវែងត្រឹមតែ ៤៨៨ម៉ែត្រប៉ុណ្ណោះ និងបានបើកដំណើរការកាលពីឆ្នាំ២០១៧។ យ៉ាងណាមិញ បច្ចុប្បន្ន កំណត់ត្រានេះ ត្រូវបានបំបែកដោយស្ពានកញ្ចក់នៅក្រុង Qingyuang វិញ៕

(ទស្សនាវីដេអូ)

ប្រភព៖ SCMP

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម