Connect with us

បាត់វត្តមានមួយរយៈ ដល់ពេលបង្ហាញខ្លួនម្តងទៀត ធុច សាលិ ធ្វើឱ្យផ្អើលឆាកនៅទីក្រុងប៉េកាំងតែម្តង

ចិន៖ យោងតាមគណនីបណ្តាញសង្គមរបស់កុមារា ធុច សាលិ បានចែករំលែកវីដេអូ ក៏ដូចជារូបភាពមួយចំនួននៃវត្តមានលើកញ្ចក់ទូរទស្សន៍ដ៏ល្បី CCTV នាទីក្រុងប៉េកាំងដែល សាលិ បានទទួលការស្វាគមន៍ពីប្រជាជនចិនយ៉ាងច្រើនកុះករនៅទីនោះ។

សាលិ ត្រូវបានគណៈកម្មការសរសើរថា មិនត្រឹមតែមានផ្ទៃមុខគួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពពិសេសគួរឱ្យចាប់អារម្មណ៍ទៀតផង។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្រៅពីបង្ហាញសមត្ថភាពប្រើប្រាស់ភាសាទាំង ១៥ ហើយ សាលិ ព្រមជាមួយនឹងមិត្តភក្តិ ពីរនាក់ទៀត បានបកស្រាយនូវបទចម្រៀងមួយដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅទាក់ទងនឹង គុណតម្លៃមិត្តភក្តិ យ៉ាងពីរោះរណ្តំទៀតផង។

គួររំឭកដែរថា សាលិ មានឱកាសបានសិក្សាភាសាចិនតាមបំណងប្រាថ្នាក្នុងឆ្នាំ ២០១៨ ក្រោយជនជាតិម៉ាឡេស៊ីម្នាក់ បានចែករំលែកវីដេអូវោហាសព្ទដែល សាលិ និយាយទៅកាន់ភ្ញៀវឱ្យជួយទិញវត្ថុអនុស្សាវរីយ៍របស់ខ្លួន ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្រោយមក គេក៏ទទួលបានការចែករំលែកតៗគ្នាលើបណ្តាញសង្គមជាច្រើនរហូតទទួលបានការចាប់អារម្មណ៍មកទល់ពេលបច្ចុប្បន្ន៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com