Connect with us

ផ្សារអុីអន ថាចាប់ពីខែសីហា ក្រដាស១០ដុល្លារចុះក្រោម នឹងត្រូវអាប់ជាលុយរៀលគ្រប់ពេល

ភ្នំពេញ៖ ផ្សារអ៊ីអន បានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០តទៅ រាល់ការអាប់លុយចាប់ពីក្រដាសប្រាក់១០ដុល្លារចុះក្រោម នឹងត្រូវអាប់ជាលុយរៀលគ្រប់ពេល ប៉ុន្តែសេចក្ដីប្រកាស មិនបានបញ្ជាក់ថា ការអាប់លុយជាប្រាក់រៀលនេះ ត្រូវបានគិតតាមអត្រាប្ដូរប្រាក់ ឬអត់នោះទេ។

សេចក្ដីជូនដំណឹងរបស់ផ្សារអ៊ីអន ឱ្យដឹងថា ក្រដាសប្រាក់ដុល្លារតូចៗ ១ដុល្លារ ៥ដុល្លារ និង ១០ដុល្លារ សម្រាប់ការអាប់ត្រឡប់ នឹងត្រូវប្រើប្រាស់ជាប្រាក់រៀល (៛) វិញ ចាប់ពីខែក្រោយតទៅ។ យ៉ាងណាមិញ គេនៅតែបន្តទទួលចាយប្រាក់ដុល្លារពីភ្ញៀវសម្រាប់ការទិញទំនិញផ្សេងៗ។

សេចក្ដីជូនដំណឹងនេះ បន្តថា ការអនុវត្តដូច្នេះ គឺយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចុះលេខ ធ១៣-០២០-០០៤។ ធនាគារជាតិ បានលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដោយកាត់បន្ថយចំនួនក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ។ យ៉ាងណា ក្រដាសប្រាក់ ១០ដុល្លារ មិនមានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ធនាគារជាតិនោះទេ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com