Connect with us

ខ្សែបម្រើ James Maddison បន្តកិច្ចសន្យា ៤ឆ្នាំទៀតជាមួយ Leicester City

Premier League៖ ខ្សែបម្រើអង់គ្លេស James Maddison បានបន្តចុះហត្ថលេខាជាមួយ Leicester City លើកិច្ចព្រមព្រៀងថ្មីរយៈពេល ៤ ឆ្នាំបន្ថែមទៀត។

ទោះបីជាបច្ចុប្បន្នមិនទាន់មានលិខិតស្នាមណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ ប៉ុន្តែត្រូវបានគេដឹងថា Maddison នឹងស្នាក់នៅ Leicester រហូតដល់ឆ្នាំ ២០២៤ ។

កិច្ចព្រមព្រៀងដែលមានស្រាប់របស់គេនៅតែមាន ៣ រដូវកាលទៀត ប៉ុន្តែវាត្រូវបានគេប៉ាន់ប្រមាណថាកិច្ចសន្យាថ្មីនេះមានការដំឡើងប្រាក់ឈ្នួលគួរឱ្យកត់សម្គាល់សម្រាប់កីឡាករវ័យ ២៣ ឆ្នាំដែលលេងបានល្អនិងភាព រីកចម្រើនរបស់គេនៅក្នុងក្របខណ្ឌ Premier League ។

ក្នុងនោះដែរអតីតខ្សែការពារ Leicester លោក Matt Elliott មានប្រសាសន៍ថា លោកមិនរំពឹងថា ក្លិបនឹងបាត់បង់កីឡាករល្បី ៗ របស់ពួកគេនោះទេ បើទោះបីជាក្លឹបមិនបានទទួលកៅអី ប្រកួតជម្រុះក្របខណ្ឌ Champions League ក៏ដោយ។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ Leicester បានបាត់បង់កីឡាករល្បីៗដូចជា Riyad Mahrez ដែលបានចាកចេញទៅ Man City , N’Golo Kante ផ្លាស់ទៅ Chelsea និងខ្សែការពារកណ្តាលជា Harry Maguire ទៅកាន់ Old Trafford ជាមួយ Manchester United ។ ហើយចុងក្រោយនេះ គេអាចនឹងប្រឈមក្នុងការបាត់បង់ខ្សែការពារឆ្វេង Ben Chiwell ដូចគ្នា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com