Connect with us

សុគន្ធ នីសា សក្តិសមជានារីខ្មែរអង្គរ បន្ទាប់ពីអ្នកនាងគ្រងឈុតបុរាណបែបសម័យអង្គរ គឺឈុតអប្សរា

កម្សាន្ត៖ វ័យកាន់តែច្រើនក៏ពិតមែន តែនិយាយពីសម្រស់នៅតែស្អាតដដែល មិនមានការផ្លាស់ប្តូរបន្តិចសោះឡើយ។ តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាង សុគន្ធ នីសា កំពុងតែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ក្រោយពេលបានឃើញអ្នកនាងផុសរូបដ៏ស្រស់ស្អាត ដែលតុបតែងបែបបុរាណនាសម័យអង្គរ គឺឈុតអប្សរាមក សក្តិសមជានារីខ្មែររមទម មើលទៅពិតជាស្អាតមែន។

អ្នកនាង សុគន្ធ នីសា ជាតារាចម្រៀងមួយរូប មានចរិតស្លូតបូត ហើយអ្នកនាង មិនសូវប្រើប្រាស់សម្លៀកបំពាក់បែបសិចស៊ីប៉ុន្មាននោះទេ ព្រោះបទចម្រៀងរបស់គាត់ភាគច្រើនសុទ្ធសឹងជាបទមនោសញ្ចេតនា ចំពោះបទញាក់កន្ទ្រាក់អារម្មណ៍វិញហាក់បីដូចជាមិនសូវមានប៉ុន្មាននោះដែរ គឺមានតិចជាងបទមនោសញ្ចេតនា។ អ្នកនាង សុគន្ធ នីសា បានបញ្ជាក់ប្រាបទស្សនិកជនដែលគាំទ្ររូបគាត់ឱ្យបានដឹងនាពេលថ្មីៗនេះថា អ្នកនាងត្រៀមចេញបទថ្មីៗបន្ថែមទៀត។

ការងារសិល្បៈរបស់គាត់វិញ ក៏មានភាពមមាញឹកជាច្រើនផងដែរ ពិសេសការថតស្ពតសម្លៀកបំពាក់ ការដើរម៉ូឌែល និងការថត MV ជាដើម។ អ្នកនាង សុគន្ធ ក៏មិនសូវបញ្ចេញមុខប៉ុន្មានទេ
ក្នុងកម្មវិធីការប្រគំតន្ត្រីផ្សេងៗនោះដែរ ព្រោះមួយរយៈនេះអ្នកនាងកំពុងសំងំថតបទចម្រៀងថ្មីៗ ដែលគ្រោងចេញក្នុងពេលឆាប់ៗនេះផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com