ចាប់មាត់មិនស្ទើរជាមួយនំបញ្ចុកទឹកម្ហិច មុខម្ហូបល្បីប្រចាំខេត្តកំពត
កំពត៖ ជឿថា បងប្អូនខ្មែរប្រាកដជាធ្លាប់ឮពីនំបញ្ចុកទឹកម្ហិចដែលល្បីល្បាញខ្លាំងប្រចាំខេត្តកំពតហើយ ដោយសារឱជារសឈ្ងុយឆ្ងាញ់ទើបធ្វើឱ្យនំបញ្ចុកទឹកម្ហិច ទទួលបានការគាំទ្រខ្លាំងពីសំណាក់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះ។
យ៉ាងណាមិញ រសជាតិប្លែកដែលចម្អិនដោយរូបមន្តគ្រឿងទេសខ្មែរ និងសាច់ត្រីសមុទ្រស្រស់ៗប្រាកដជាជាប់ចិត្តមិនខានក្រោយទទួលទានហើយ។ ស្ថិតនៅភូមិព្រៃត្នោត ចម្ងាយប្រមាណ ១ គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ ៣ ផ្លូវចេញពីទីរួមខេត្តកំពត នំបញ្ចុកទឹកម្ហិចដែលផ្សំឡើងពីគ្រឿងខ្មែរជាច្រើនមុខ ដូចជា ស្លឹកគ្រៃ ខ្ជាយ ស្ករស អំបិល សាច់ត្រី បានចម្អិនលាយគ្រឿងចូលគ្នាបង្កើតបានរសជាតិនំបញ្ចុកទឹកម្ហិចដ៏មានឱជារសឈ្ងុយឆ្ងាញ់ចាប់មាត់តែម្តង។
មិនត្រឹមតែមានឱជារសឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងកន្លែងអង្គុយមានខ្យល់អាកាសបរិសុទ្ធ និងតម្លៃសមរម្យទៀតផង។ ដូចនេះ សម្រាប់អ្នកដែលមិនទាន់បានសាករសជាតិនំបញ្ចុកទឹកម្ហិចដែលជាមុខម្ហូបដ៏ល្បីប្រចាំខេត្តកំពត អាចសាកភ្លក់បាននៅពេលដែលលោកអ្នកបានទៅកម្សាន្តនៅទីនោះ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍