Connect with us

វៀតណាម រកឃើញផ្លែស្ត្រប៊ឺរី មានសាធាតុគីមី, ទុក២២ថ្ងៃនៅស្រស់ដូចទើបនឹងបេះ

វៀតណាម៖ អាជ្ញាធរវៀតណាម នៅខេត្តឡាមដុង (Lam Dong) បានរកឃើញ និងរឹបអូសផ្លែស្ត្រប៊ឺរី ជាច្រើនតោន ដែលមានប្រភពពីប្រទេសចិន ដោយមានផ្ទុកសារធាតុគីមីថ្នាំសម្លាប់សត្វល្អិតលើសកំណត់ ចំនួន ៣ដង។

ស្ដ្រប៊ឺរី ចំនួន២តោន ត្រូវបានរកឃើញដឹកតាមរថយន្តមួយគ្រឿង នៅក្រុងដាឡាត់ (Da Lat) កាលពីសប្ដាហ៍មុន។ អាជ្ញាធរវៀតណាម បានឱ្យដឹងថា ផ្លែស្ត្រប៊ឺរី ដែលមានផ្ទុកសាធាតុគីមីនោះ ទុកអស់រយៈពេល ២២ថ្ងៃហើយ ប៉ុន្តែនៅស្រស់ដូចទើបនឹងបេះ។

បន្ទាប់ពីការវិភាគ អាជ្ញាធរវៀតណាម រកឃើញថា ស្ត្រប៊ឺរី មានផ្ទុកសារធាតុ Abamectin សម្លាប់សត្វល្អិត បរិមាណ ០,០៦៣ មីល្លីក្រាមក្នុងមួយគីឡូក្រាម ខ្ពស់ជាងបរិវេណកំណត់ដោយអាជ្ញាធរវៀតណាមចំនួន ៣ដង។

យោងតាមការវាយតម្លៃរួមរបស់អង្គការស្បៀងនិងកសិកម្ម (FAO) និងអង្គការសុខភាពពិភពលោក (WHO) សារធាតុ Abamectin លើសពី ០,០០២ មីល្លីក្រាមក្នុងមួយគីឡូក្រាម ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន៕

ប្រភព៖ Tuoitre News

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com