Lazio បើកកិច្ចពិភាក្សា ក្នុងការនាំយក David Silva ដោយគ្មានតម្លៃខ្លួន
Serie A៖ ក្លិប Lazio ត្រៀមបើកកិច្ចពិភាក្សា ក្នុងការនាំយក David Silva ដោយគ្មានតម្លៃខ្លួន ខណៈកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានបញ្ជាក់ថា រូបគេនឹងចាកចេញពីទីក្រុង Manchester បន្ទាប់ពីទទួលបានភាពជោគជ័យអស់រយៈពេល ១០ ឆ្នាំនៅទឹកដីអង់គ្លេស។
ក្រុម Serie A ចង់បន្ថែមកីឡាករដែលមានបទពិសោធន៍ក្នុងក្រុមរបស់ពួកគេនៅរដូវក្តៅនេះ
ក្នុងនោះ Silva គឺជាគោលដៅ ហើយថ្មីៗនេះបានជួបជាមួយប្រធាន Lazio ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរផងដែរ ហើយ David Silva ត្រូវបានក្លិប Lazio ទាក់ទងទៅនឹងកិច្ចព្រមព្រៀងរបស់គាត់ជាមួយនឹងក្រុម Manchester City ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
យោងតាម Gazzetta dello Sport បានអះអាងថា Silva ថ្មីៗនេះបានជួបជាមួយលោក Tare ក្នុងការទទួលទានអាហារពេលល្ងាចហើយក៏ឆ្លៀតពិភាក្សាអំពីមហិច្ឆតានៅថ្ងៃអនាគតរបស់ក្លិបដូចគ្នា។
Silva អាយុ ៣៤ ឆ្នាំ ក៏មានការចាប់អារម្មណ៍ពី Al-Ahli និង Al-Nasr នៅឌូបៃ, Inter Miami នៅអាមេរិក ប៉ុន្តែ Lazio គឺមានកៅអីលេង Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៧-០៨ មកអាចគ្រប់គ្រាន់នាំយករូបគេទៅចូលរួមបាន។
ហើយការដែល Silva មកចូលរួមគឺខ្សែបម្រើអេស្ប៉ាញរូបនេះនឹងចាប់ដែគូរជាមួយខ្សែ បម្រើដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតគឺ កីឡាករ Sergej Milinkovic-Savic ឱ្យកាន់តែមានភាពប្រសើរនៅក្នុងក្លិប៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍