Connect with us

លោក Carlos Ancelotti ដាក់គោលដៅនាំយកខ្សែប្រយុទ្ធ Ciro Immobile របស់ Lazio

Serie A៖ អ្នកចាត់ការក្លិប Everton លោក Carlos Ancelotti កំពុងតែសម្លឹងឃើញខ្សែប្រយុទ្ធមុតស្រួច របស់ Lazio គឺ Ciro Immobile ។

ក្រុម Everton បច្ចុប្បន្ន ហាក់ខ្សោយតំបន់ប្រយុទ្ធ ទើបលោក Carlos Ancelotti បានប្រឹងប្រែងបន្ថែមទៀត ដើម្បីចុះហត្ថលេខាលើកីឡាករថ្មីៗបន្ថែមទៀត ក្នុងនោះក៏មាន Wilfried Zaha របស់ Crystal Palace ផងដែរ។

Immobile ដែលជាប់កិច្ចសន្យានៅ Lazio រហូតដល់ឆ្នាំ ២០២៣ នឹងក្លាយជាគោលដៅធំមួយសម្រាប់ក្រុម Everton ស្របពេលដែលខ្សែប្រយុទ្ធ Dominic Calvert-Lewin និង Richarlison គឺជាអ្នករកគ្រាប់បាល់បញ្ចូលទីរួមគ្នារបស់ Everton នៅ Premier League ក្នុងរដូវកាលនេះជាមួយនឹងគ្រាប់បាល់ត្រឹមតែ១៥ គ្រាប់ប៉ុណ្ណោះ។

លោក Ancelotti គ្រូបង្វឹកក្រុម Everton ជឿជាក់ថា ការបន្ថែមខ្សែប្រយុទ្ធថ្មីនៅក្នុងក្រុមរបស់លោក នឹងមានវិធីខ្លះដើម្បីដោះស្រាយបញ្ហាតំបន់ប្រយុទ្ធដែល ធ្វើឱ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១២ ដែលជាចំណាត់ថ្នាក់ ទាបបំផុតចាប់តាំងពីរដូវកាល Premier League ឆ្នាំ ២០០៣-០៤ ។

ក្នុងនោះដែរ លោក Carlo Ancelotti សង្ឃឹមថាក្រុម Everton និងបើកខ្ទង់ចំណាយសម្រាប់លោក ដើម្បីនាំយកកីឡាករថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះ លេងយ៉ាងល្អ ក្នុងក្របខណ្ឌ Serie A ដោយស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់ក្នុង ៣៥ ប្រកួតនៅរដូវកាលនេះ និងនាំមុខ ៣គ្រាប់ លើកីឡាករ Cristiano Ronaldo ខណៈការប្រកួតនៅសល់ពីរប្រកួតទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com