Connect with us

ត្រៀមខ្លួនជួប កញ្ញា បាន មុន្នីល័ក្ខ ហើយឬនៅ? ចូលរួមកម្សាន្តសប្បាយរីករាយជាមួយកការប្រគំតន្ត្រី “A1 Twist”

កម្សាន្ត៖ ព្រឹតិ្តការណ៍ដ៏ញប់ញ័រ រំជើបរំជួល សប្បាយរីករាយ ថ្ងៃចុងសប្តាហ៍ប្រិយមិត្តត្រៀមខ្លួនជួប Idol ហើយឬនៅ? តើតារាចម្រៀងរូបណាជាម្ចាស់បេះដូងរបស់ប្រិយមិត្ត សប្តាហ៍នេះពិតប្លែកអារម្មណ៍នៅពេលជួបជាមួយតារាចម្រៀងល្បីៗ កំពុងពេញនិយម សម្រស់ស្រស់ស្អាតមានមន្តស្នេហ៍។

កម្មវិធីប្រគំតន្ត្រីបែបយុវវ័យសម័យទំនើប “A1 Twist” នឹងនាំអារម្មណ៍ទស្សនិកជនជួបជាមួយតារាចម្រៀងល្បីៗដូចជា៖ កញ្ញា បាន មុន្នីល័ក្ខ, កញ្ញា យ៉ាពី, លោក បូរ តាំងហ៊ាង, ប្អូនប្រុស ជួន ណាវីត, ប្អូនស្រី វណ្ណ ណាណា, ក្រុម Emperor និងវគ្គបង្ហាញសមត្ថភាពិសេសដោយ លោក កែវ ពុងណារ៉ូ។ ជាងនេះទៅទៀតទស្សនិកជន នឹងបានសើចសប្បាយនៅចុងកម្មវិធីជួបជាមួយក្រុមកំប្លែង៨៨។

សូមកុំភ្លេចរង់ចាំទស្សនាការប្រគំន្ត្រីបែបយុវវ័យសម័យទំនើប “A1 Twist” តាមរយៈកញ្ចក់ទូរទស្សន៍ MyTV និង Page MyTV រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១០ព្រឹក-១២ថ្ងៃត្រង់ តទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com