តួឯកស្រីក្នុងរឿង “ធាតុប្រល័យធាតុ” ទទួលបានការចាប់អារម្មណ៍មិនស្ទើររាល់ពេលបង្ហាញវត្តមានជាមួយបងស្រីភ្លោះម្តងៗ
ប្រទេសថៃ៖ ទស្សនិកជនដែលជាអ្នកគាំទ្ររឿង “ធាតុប្រល័យធាតុ” ដែលកំពុងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ និងហ្វេសបុកផេករបស់ CTN ប្រាកដជាបានស្គាល់ច្បាស់ពីតួឯកស្រីដ៏ស្រស់ស្អាត អ្នកនាង ឡាន់ ហើយដោយនាងមានឈ្មោះពិតថា Camilla Kittivat ឈ្មោះហៅក្រៅ Milly។ នាងធ្លាប់បានចុះកិច្ចសន្យាជាមួយប៉ុស្តិ៍ទូរទស្សន៍លេខ ៧ កន្លងមក ប៉ុន្តែក្រោយពីបានបញ្ចប់កិច្ចសន្យាកាលពីឆ្នាំ ២០១៧ មកនាងក៏បានសម្រេចចិត្តធ្វើជាតារាឯករាជ្យវិញ។
គួរបញ្ជាក់ដែរថា តួឯកស្រីក្នុងរឿង ធាតុប្រល័យធាតុ នេះគឺជាកូនកាត់ថៃ-អាល្លឺម៉ង់ ដែលមានបងស្រីភ្លោះជាអ្នកសិល្បៈដូចគ្នាគឹកញ្ញា Nicole Kittivat។ អ្នកទាំងពីរ កើតនៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៩៩៥ សម្រស់ និងសមត្ថភាពរបស់បងប្អូនស្រីភ្លោះទាំងពីរនេះបានធ្វើឱ្យអ្នកទាំង ២ ជោគជ័យនៅក្នុងវិស័យសិល្បៈ និងទទួលបានការចាប់អារម្មណ៍ខ្លាំងរាល់ពេលដែលអ្នកទាំង ២ តុបតែងខ្លួនដូចគ្នាម្តងៗ បានធ្វើឱ្យមនុស្សជាច្រើនពិបាកបែងចែកជាខ្លាំង។ ចង់ដឹងថាអ្នកទាំង ២ ពិបាកនឹងបែងចែកគ្នាដល់កម្រិតណា តោះ ទៅទស្សនារូបភាពទាំងអស់គ្នា៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍