Connect with us

Jadon Sancho រំពឹងថាអាចចូលរួមជាមួយ Liverpool ព្រោះតែអាចឈ្នះពានរង្វាន់ធំៗបាន

Bundesliga៖ ខ្សែបម្រើ Jadon Sancho ដែលជាគោលដៅផ្ទេរទីមួយរបស់ Manchester United អាចនឹងផ្លាស់ទៅកាន់ទឹកដីនៃប្រទេសអង់គ្លេស ប៉ុន្តែមិនមែនបិសាចក្រហមនោះទេ។

ពាក្យចចាមអារ៉ាមមួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានបង្ហាញថាកីឡាកររូបនេះ អាចចូលចិត្តផ្លាស់ទៅ Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Kloop ដែលបានជួយឱ្យ Liverpool ឈ្នះពានរង្វាន់៤នៅ២រដូវកាលចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Kicker ដែលបានរាយការណ៍នៅថ្ងៃពុធនេះនៅទូទាំងប្រទេសអាល្លឺម៉ង់។

ក្រុមបិសាចក្រហម កំពុងស្វែងរកខ្សែបម្រើស្លាបថ្មី របស់ពួកគេដែលមានទម្រង់ស្រដៀងនឹង Marcus Rashford និង Anthony Martial នៅគឺ Sancho នេះហើយ។

យ៉ាងណាមិញ Dortmund បានកំណត់ពេលវេលាក្នុងរយៈពេល ១៣ ថ្ងៃប្រសិនបិសាចក្រហមចង់បាន Sancho ពួកគេត្រៀមកញ្ចប់ទឹកប្រាក់ដែលមានតម្លៃ ១១០ លានផោន ។

សូមបញ្ចាក់ផងដែរថា កីឡាករអន្តរជាតិអង់គ្លេសរូបនេះ ស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២២ ហើយក្លិបក៏មិនមានបញ្ហាហិរញ្ញវត្ថុក្នុងការបើកប្រាក់ខែដល់កីឡាកររូបនេះឡើយ ដូចនេះក្លិបមិនមានសម្ពាធនោះទេថា គេអាចចាកចាញទៅ Premier league ឬក៏អត់នោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com