Connect with us

អបអរសាទរ អ្នកជំងឺកូវីដ១៩ចំនួន ២នាក់ទៀត បានជាសះស្បើយនៅថ្ងៃនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសជូនពីករណីជាសះស្បើយរបស់អ្នកជំងឺកូវីដ១៩ ចំនួន ០២នាក់បន្ថែមទៀត និងមិនមានករណីឆ្លងថ្មីឡើយ។

ករណីជាសះស្បើយ ចំនួន ០២នាក់ ទី១ ជាស្ត្រីជនជាតិខ្មែរ អាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ដោយគាត់ត្រូវបានអនុវត្តឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ទី២ បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបថា កម្ពុជា រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩សរុប ២៣៤នាក់ ក្នុងនោះ ជាសះស្បើយចំនួន ១៦៤នាក់ ហើយ ៦៨នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ និង ២នាក់ ព្យាបាលនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលជាស្ត្រីជនជាតិអាមេរិកកាំង១នាក់ និងបុរសជនជាតិអាមេរិកកាំង១នាក់៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com