Connect with us

ប្រធាន FIFA ស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌ

បរទេស៖ ប្រធាន FIFA លោក Gianni Infantino ប្រឈមមុខនឹងការចោទប្រកាន់ទាក់ទងនឹងបទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីលោក ត្រូវបានសង្ស័យថា បានផ្សំគំនិតជាមួយអគ្គរដ្ឋអាជ្ញាស្វីស លោក Michael Lauber ដែលបានលាក់បាំងពីជំនួបជាមួយប្រធាន FIFA អំឡុងពេលនៃការស៊ើបអង្កេតអំពើពុករលួយក្នុងស្ថាប័ន FIFA។

បន្ទាប់ពីមានការចោទប្រកាន់នេះ លោកអគ្គរដ្ឋអាជ្ញាស្វីស Michael Lauber បានដាក់ពាក្យលាលែងពីតំណែងនៅចុងខែសីហា។ លោកត្រូវបានរាយការណ៍ថា បានជួបជាមួយលោក Infantino យ៉ាងសម្ងាត់ចំនួន៣លើក កាលពីឆ្នាំ២០១៦ និង ២០១៧។ ទាំងលោក Infantino ទាំងលោក Lauber បានបដិសេធថា ពួកគាត់មិនបានធ្វើអ្វីខុសឆ្គងឡើយ។

សូមជម្រាបថា ការិយាល័យរបស់លោក Lauber បានទទួលខុសត្រូវលើការស៊ើបអង្កេតស្ថាប័ន FIFA ទាក់ទងនឹងអំពើពុករលួយ ខណៈលោក Infantino ត្រូវបានតែងតាំងជាប្រធាន FIFA កាលពីឆ្នាំ២០១៦ បន្ទាប់ពីលោក Sepp Blatter លាលែងពីតំណែងជុំវិញបញ្ហាអំពើពុករលួយ។

លោក Infantino ត្រូវបានរាយការណ៍ថា កំពុងបោសសម្អាតបញ្ហាកខ្វក់នៅក្នុងស្ថាប័ន FIFA ដែលបានបន្សល់ទុក។ លោកត្រូវបានបោះឆ្នោតបន្តជាប្រធាន FIFA កាលពីខែមិថុនា ឆ្នាំ២០១៩៕

ប្រភព៖ AFP

ប្រែសម្រួល៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com