Connect with us

ភាពយន្តរឿង “Scratching the Surface” ដែលនិយាយអំពីសត្វកណ្តុររាវមីននៅកម្ពុជា បានឈ្នះពានរង្វាន់អន្តរជាតិ

ភ្នំពេញ៖ ខ្សែភាពយន្តអូស្ត្រាលី “Scratching the Surface” ដែលនិយាយអំពីរឿងរ៉ាវរបស់សត្វកណ្តុរ APOPO’s HeroRATs បានជួយរាវរកមីននៅក្នុងកម្ពុជា ដើម្បីឱ្យសហគមន៍ បានទទួលដីដែលមានសុវត្ថិភាពត្រឡប់មកវិញ។ APOPO’s គឺជាសត្វកណ្តុមួយប្រភេទ ដែលវាមានភាពវ័យឆ្លាត។

បើតាមស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ខ្សែភាពយន្តនេះ អ្នកដឹកនាំរឿងជាជនជាតិអូស្ត្រាលីឈ្មោះ Bethany Staley ព្រមទាំងតួសម្ដែង និងក្រុមថត រឿង Scratching the Surface ដែលបានឈ្នះជាខ្សែភាពយន្តខ្លីល្អបំផុត នៃមហោស្រពភាពយន្តវិទ្យាសាស្ត្រអន្តរជាតិ Scinema ឆ្នាំ២០២០។

អូស្រ្តាលី បានធ្វើការជាមួយកម្ពុជា ដើម្បីធ្វើសកម្មភាពដោះមីន តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ ជាមួយនឹងការផ្តល់ថវិកាចំនួន ១០០ លានដុល្លារអូស្រ្តាលី សម្រាប់រយៈពេល ២៥ ឆ្នាំកន្លងមកនេះ។ ហើយតាមរយៈសកម្មភាពពីរឿងមីន និងការអប់រំពីគ្រោះថ្នាក់របស់មីន បានជួយកាត់បន្ថយអត្រាស្លាប់ដោយសារគ្រាប់មីន ពី ៤០០០នាក់ក្នុងឆ្នាំ១៩៩៦ ត្រឹម ៧៧នាក់ ក្នុងឆ្នាំ២០១៩។

អូស្ត្រាលីបានសម្តែងនូវក្តីមោទនភាពចំពោះសកម្មភាពមីននៅកម្ពុជា ដែលនេះជាលទ្ធផលនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបោសសំអាតមីនដោយរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី និងដៃគូអន្តរជាតិផ្សេងទៀត ព្រមទាំងប្រតិបត្តិករដោះមីន និងសហគមន៍មូលដ្ឋាន។ អូស្ត្រាលីគាំទ្រគោលដៅនៃកម្ពុជាគ្មានគ្រាប់ មីននៅឆ្នាំ២០២៥ ហើយនឹងផ្តោតការប្រឹងប្រែងនៅក្នុងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

ដោយ៖ គង់ ប៊ុនណា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com