Connect with us

ក្លិប Man City នឹងចុះកុងត្រាយកខ្សែបម្រើ Ferran Torres ពីក្លិប Valencia

Premier League៖ គេហទំព័ររបស់ក្លិប Man City បានផ្សព្វផ្សាយថា ក្លិបបានឈានដល់ការចរចាត្រូវគ្នាជាមួយក្លិបអេស្ប៉ាញ Valencia ដើម្បីនាំយកកីឡាករខ្សែបម្រើ Ferran Torres មកចូលរួមក្លិបនាពេលខាងមុខ។

កីឡាករវ័យ២០ឆ្នាំ រូបនេះ ត្រូវជឿថា នឹងចុះហត្ថលេខាជាលើកដំបូងនៅរដូវក្តៅនេះ ដោយកុងត្រានឹងមានរយៈពេល៥ឆ្នាំ ជាមួយតម្លៃខ្លួន ២៧លានផោន។

Ferran Torres ជាកីឡាករយុវជនរបស់ក្លិប Valencia ដោយចាប់តាំងពីបានចូលលេងក្នុងឆ្នាំ ២០១៧មក រូបគេស៊ុតបញ្ចូលទីបាន៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៧១ដង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com