Connect with us

ថ្ងៃនេះម្តាយបង្កើតរបស់ អ្នកនាង ប៉ែន សុផានី បានទទួលមរ ណ ភាពហើយ

ភ្នំពេញ៖ ពិតជាទប់ទឹកភ្នែកមិនរួចទេសម្រាប់កូនគ្រប់ៗគ្នា ក្រោយពេលបាត់បង់នូវម្តាយជាទីស្រឡាញ់របស់ខ្លួន។ អ្នកម្តាយគឺជាអ្នកមានគុណដ៏ធំធេង ដែលមនុស្សគ្រប់រូបគួរតែតបស្នងសងគុណក្នុងមួយជីវិត ស្ទើរតែសងមិនរួច។

ថ្ងៃនេះតារាសម្តែងដែលតែងតែដើរតួអង្គជាម្តាយ ហើយក៏ជាតារាសម្តែងក្នុងទសវត្សរ៍ទី៩០ អ្នកនាង ប៉ែន សុផានី មានទុក្ខជាទម្ងន់ដោយម្តាយបង្កើតរបស់គាត់ បានទទួលមរណភាពកាលពីមួយម៉ោងមុននេះ (ថ្ងៃទី៣១ខែកក្កដា) ដោយជំងឺចាស់ជរា។

វាមិនអាចធ្វើឱ្យ អ្នកនាង ប៉ែន សុផានី ទទួលយកបាននោះទេ ព្រោះតែមួយភ្លេតសោះ គាត់ត្រូវបានបាត់បង់នូវម្តាយជាទីស្រឡាញ់របស់គាត់។ ក្រោយពេលដឹងដំណឹងបែបនេះ ក៏ឃើញមានសារចូលរួមរំលែកទុក្ខពីសំណាក់តារាចម្រៀងពីរដួងគឺ អ្នកនាង ខាត់ សុឃីម, កញ្ញា ញឹម ចាន់ថន និងប្រិយមិត្តជាច្រើននាំគ្នាចូលរួមរំលែកទុក្ខក្រៀមក្រំដល់គ្រួសាររបស់ អ្នកនាង ប៉ែន សុផានី ផងដែរ៕

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com