ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន សម្លឹងមើលលើទំនាក់ទំនងរយៈពេលវែង ខាងវិស័យ សេដ្ឋកិច្ចជាមួយនឹងប្រទេសកម្ពុជា
ភ្នំពេញ ៖ ប្រធានប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានបញ្ជាក់ថា ក្រុមប្រឹក្សា នេះ កំពុងមានទិសដៅធ្វើយ៉ាងណាលើកស្ទួយទំនាក់ទំនងរយៈពេលវែង ខាងវិស័យសេដ្ឋកិច្ចជាមួយនឹងកម្ពុជា ។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឪកាសដែលប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក មីឆៀល វ៉លធើ មីឆាឡាក់ (Michael Walter Michalak) អនុប្រធានជាន់ខ្ពស់ និងជាប្រធានគ្រប់គ្រងក្នុងតំបន់ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
នៅក្នុងជំនួបនេះ លោក មីឆាឡាក់ បានជម្រាបជូនសម្តេចតេជោថា ការមកបំពេញទស្សនៈកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីពិភាក្សារកនូវចំណុចរួម ដើម្បីជាផលប្រយោជន៍រួម ទាំងអ្នកវិនិយោគកម្ពុជា អ្នកវិនិយោគអាស៊ាន និងអាមេរិក ក៏ដូចជា ការអភិវឌ្ឍរបស់កម្ពុជាផងដែរ ។ លោកបានជម្រាបជូនសម្តេចតេជោដែរថា កិច្ចពិភាក្សា គឺផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច បញ្ហាថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ ក៏ដូចជាវិស័យកសិកម្មផងដែរ ។
ពាក់ព័ន្ធនឹងវិស័យកសិកម្មនៅកម្ពុជា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីលែម ហែដត៍ ក៏បានគោរពជម្រាបជូន សម្តេចតេជោ ថា នៅពេលនេះគឺមានក្រុមហ៊ុនកសិកម្មសហរដ្ឋអាមេរិក ប្រមាណ៦ទៅ១០ក្រុមហ៊ុន ដែលបានមក និងកំពុងពិភាក្សាស្វែងរកឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការ នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងជម្រាបជូនប្រតិភូទាំងមូលថា បញ្ហាកសិកម្ម គឺជាបញ្ហាគន្លឹះ ដែលមិនអាចមើលរំលងបាន។ ពាក់ព័ន្ធនឹងបញ្ហាប្រែប្រួលអាកាសធាតុ បានបណ្តាលឲ្យមានទឹកជំនន់ និង មានភ្លៀងខុសរដូវ និង បង្កើតជាបញ្ហាមិនត្រឹមតែនៅកម្ពុជាទេ គឺនៅទូទាំងពិភពលោកតែម្តង ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យក្រុមហ៊ុនអាមេរិក ពិនិត្យមើលលើការវិនិយោគលើការកែឆ្នៃផលិតផលកសិកម្មកម្ពុជា ឲ្យទៅជាផលិតផលពាក់កណ្តាលសម្រេច ឬ ក៏ផលិតផលសម្រេចដែលអាចបម្រើទៅដល់ទីផ្សារ ទាំងក្នុងស្រុកផង និងក្រៅស្រុកផង ។
សម្តេចតេជោ បានផ្តោតសេចក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងចូលរួមយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ ពាក់ព័ន្ធនឹងបញ្ហាវិនិយោគដទៃទៀត ក៏ដូចជាបញ្ហាសេដ្ឋកិច្ច ថាមពល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងវប្បធម៌ជាដើម ។
សម្តេចតេជោ ក៏បានណែនាំឲ្យប្រតិភូ បន្តពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ ហើយក្នុងករណីមិនអាចដោះស្រាយបាន សូមលើកបញ្ហាទាំងនោះ មកជូនសម្តេច តែ ម្តង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍