Connect with us

Bournemouth ទទួលយកសំណើ ៤១ផោន សម្រាប់ខ្សែការពារ Nathan Ake

Premier League៖ Bournemouth បានទទួលយកសំណើ ៤១ផោនពីក្លិប Man City សម្រាប់ខ្សែការពារ Nathan Ake។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Sky Sports។

កីឡាករសញ្ជាតិហុល្លង់រូបនេះ គ្រោងនឹងពិភាក្សាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបមេឃខៀវ ដែលកិច្ចព្រមព្រៀងត្រូវរំពឹងថានឹងបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខ។

Nathan Ake វ័យ២៥ឆ្នាំ ត្រូវបានក្លិប Chelsea ទិញមកតាំងពីឆ្នាំ២០១២ តែគេត្រូវអនុញ្ញាតឱ្យក្លិបផ្សេងខ្ចីជើង ដូចជា Reading, Watford និង Bournemouth ហើយកាលឆ្នាំ២០១៦ Bournemouth បានសម្រេចទិញផ្តាច់រូបគេពី Chelsea តែម្តង។ ពេលនេះក្លិប Bournemouth ក៏យល់ព្រមលក់រូបគេទៅឱ្យ Man City ខណៈក្លិបរហស្សនាមផ្លែឈេរីនេះ ត្រូវបានកាត់ចេញពីក្របខណ្ឌ Premier League រួចទៅហើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com