ស្ត្រីវ័យ ៤៥ ឆ្នាំ ព្រមជាមួយនឹងកូន ៤ នាក់ត្រូវជញ្ជាំងរលំលើស្លា ប់ភ្លាមៗដោយសារស្នាដៃសត្វស្វាមួយហ្វូង
ឥណ្ឌា៖ សោក នាដ កម្ម មួយបានកើតឡើងនៅប្រទេសឥណ្ឌាដែលបណ្តាលឱ្យស្ត្រីម្នាក់រួមជាមួយនឹងកូន ៤ នាក់ទៀតត្រូវបាត់បង់ ជីវិត ភ្លាមៗពេលកំពុងគេងលង់លក់ដោយសារសត្វស្វាមួយក្រុមបានចូលទៅអុកឡុកក្នុងភូមិដើម្បីរកចំណី។
យោងតាមសារព័ត៌មាន Time of India បានបញ្ជាក់ថា ស្វាទាំងនោះបានទៅអុកឡុកជិតផ្ទះស្ត្រីឥណ្ឌារូបនោះដោយសារតែដើមត្របែកមួយដើមក្បែរជញ្ជាំងផ្ទះទ្រុឌទ្រោមរបស់នាងបានក្លាយជាចំនុចទាក់ទាញមួយរបស់សត្វស្វាទាំងនោះ។ ផ្ទះដែលមានសភាពទ្រុឌទ្រោម ព្រមជាមួយនឹងពិដានធ្លុះធ្លាយបានធ្វើឱ្យជញ្ជាំងបាក់រលំទៅដោយងាយ យ៉ាងណាមិញ ក៏នៅមានកូន ២ នាក់បានរួចផុតពីជីវិតដែរ។
គួរបញ្ជាក់ដែរថា ហេតុការណ៍សត្វស្វាចូលអុកឡុងក្នុងភូមិនេះមិនមែនជាករណីទី ១ ឡើយ ដោយកាលពីខែសីហា ឆ្នាំ២០១៩ កន្លងទៅ បុរសវ័យ ៥០ ឆ្នាំមួយរូបក៏បានស្លា ប់ដោយសារស្វាមួយក្រុមបានវាយប្រហារលើរូបលោកផងដែរ៕
ប្រភព៖ Mirror
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍