Connect with us

អាពាហ៍ពិពាហ៍រយៈពេល ៩ ឆ្នាំរបស់គ្រូហោលោក អ៊ុតធិ នៅតែរក្សាភាពផ្អែមល្ហែមហាក់មានសុភមង្គលជាខ្លាំង

ប្រទេសថៃ៖ Mytvplus បានចេញផ្សាយពីតួឯកស្រីក្នុងរឿង ធាតុប្រល័យធាតុ ពីសម្រស់បងប្អូនភ្លោះកូនកាត់អាល្លឺម៉ង់ដល់ប្រិយមិត្តកាលពីម្សិលមិញហើយ សម្រាប់ថ្ងៃនេះវិញ យើងក៏សូមលើកយកតួអង្គសំខាន់មួយរូបទៀតគឺគ្រូហោ អ៊ុតធិ ដែលជាតួអង្គមួយរូបសម្លា ប់មនុស្សមិនពព្រិចភ្នែកដើម្បីបូជាធាតុទាំង ៤ គឺ ធាតុដី ធាតុទឹក ធាតុខ្យល់ និងធាតុភ្លើង សូម្បីតែគូស្នេហ៍ដែលស្រលាញ់គ្នាអស់រយៈពេលជាង ១០ ឆ្នាំក៏លោកដាច់ចិត្តលះបង់ដែរ។

នេះគឺជាសាច់រឿងខ្លះៗក្នុងរឿងធាតុប្រល័យធាតុ ប៉ុន្តែសម្រាប់ជីវិតពិតដែលត្រូវបានគេស្គាល់ថាឈ្មោះ Mos Patiparn គឺជាតារាសម្តែងជើងចាស់ និងជាតារាចម្រៀងប៉ុបមួយរូបដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីអាយុ ១៦ ឆ្នាំមកម្ល៉េះ ហើយសព្វថ្ងៃលោកមានវ័យ ៤៧ ឆ្នាំហើយ ប៉ុន្តែបើនិយាយពីរូបរាង មុខមាត់វិញគឺនៅតែស្រស់សង្ហាដដែល។

Mos បានចូលរួមសម្តែងក្នុងរឿងភាគមួយចំនួន រីឯក្នុងវិស័យចម្រៀងវិញលោកធ្លាប់បានជាប់ពានរង្វាន់ចម្រៀងប៉ុបថែមទៀត។ ក្រៅពីជោគជ័យក្នុងអាជីពសិល្បៈហើយនោះ Mos ក៏ជោគជ័យក្នុងជីវិតគ្រួសារផងដែរដោយលោកបានរៀបអាពាហ៍ពិពាហ៍តាំងពីឆ្នាំ ២០១១ និងទទួលបានកូនស្រី ២ នាក់ដ៏គួរឱ្យស្រលាញ់ទៀតផង។

ក្រៅពីការងារសិល្បៈ ជារឿយៗលោកតែងចំណាយពេលវេលាធ្វើដំណើរកម្សាន្តជាមួយគ្រួសារយ៉ាងផ្អែមល្ហែម ឃើញហើយពិតជាគួរឱ្យសរសើរជាខ្លាំង។ តោះចង់ដឹងថា សុភមង្គលគ្រួសារបស់គ្រូហោ អ៊ុតធិ មានក្តីសុខដល់កម្រិតណា ទៅទស្សនារូបភាពទាំងអស់គ្នា៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com