Connect with us

អត់ញ៉ាំអាហារព្រឹក អាចស្លា ប់ដោយសារជំងឺបេះដូង

គ្នាយើង ចង់ថែរាង រក្សាទម្ងន់ សម្រេចចិត្តមិនញ៉ាំអាហារពេលព្រឹក ឬគ្នាយើងរវល់ខ្លាំងញ៉ាំមិនទៀងទាត់ ប្រយ័ត្នខ្លួនទៅ គួរកែទម្លាប់ឡើងវិញ ព្រោះការសិក្សាមួយ ទើបចេញផ្សាយដើមសប្ដាហ៍នេះ បញ្ជាក់ថា មិនញ៉ាំអាហារពេលព្រឹក ពាក់ព័ន្ធហានិភ័យស្លាប់ដោយសារជំងឺសសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

ករណីសិក្សាថ្មីនេះ ចេញផ្សាយលើព្រឹត្តិប័ត្រ របស់សាកលវិទ្យាល័យអាមេរិក ផ្នែកជំងឺបេះដូង កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩។ លោកសាស្ត្រាចារ្យ Wei Bao មកពីសាកលវិទ្យាល័យ Lowa របស់អាមេរិកបានបញ្ជាក់ថា ក្រៅពីកត្តាអាយុ ភេទ ពូជសាសន៍ ស្ថានភាពសេដ្ឋកិច្ច របបអាហារ ទម្លាប់រស់នៅ ទម្ងន់ និងស្ថានភាពជំងឺ ការសិក្សាថែមរកឃើញថា គ្នាយើងមិនញ៉ាំអាហារពេលព្រឹក មានហានិភ័យ កើតជំងឺសរសៃឈាមបេះដូង ៨៧% ខ្ពស់ជាងអ្នកញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ។

ការសិក្សានេះ ធ្វើឡើងដោយប្រើប្រាស់ទិន្នន័យស្ទង់មតិពលរដ្ឋអាមេរិក ពីឆ្នាំ ១៩៨៨-១៩៩៤ អាយុចាប់ពី ៤០-៧៥ ឆ្នាំ ដោយសរុបចំនួន ៦.៥៥០នាក់។

អ្នកសិក្សា ក៏បានធ្វើការពិនិត្យស៊ីជម្រៅបន្ថែមទៀត ពាក់ព័ន្ធថាតើមនុស្សម្នាក់ញ៉ាំអាហារពេលព្រឹកញឹកញាប់ប៉ុណ្ណា? ក៏ដូចជាអត្រាស្លា ប់ ដោយសារជំងឺសរសៃឈាមបេះដូង។ ជាលទ្ធផល បង្ហាញថា ធម្មតាអ្នកមិនញ៉ាំអាហារពេលព្រឹកមាន ៥,១% អ្នកកម្រញ៉ាំអាហារពេលព្រឹក មាន ១០,៩% ញ៉ាំមិនទៀងទាត់មាន ២៥% និងអ្នកញ៉ាំអាហារពេលព្រឹករាល់ថ្ងៃមាន ៥៩%។

សាស្ត្រាចារ្យ Wei Bao លើកឡើងថា អាហារពេលព្រឹក ត្រូវគេជឿថាជារបបអាហារប្រចាំថ្ងៃសំខាន់បំផុតសម្រាប់យើង បើទោះជាមិនមានភស្តុតាងបញ្ជាក់ច្បាស់ក៏ដោយ។ លោកថា ការសិក្សានេះ គឺដើម្បីគាំទ្រទៅដល់គុណប្រយោជន៍របស់អាហារពេលព្រឹក អាចកាត់បន្ថយកត្តាប្រឈមជំងឺជាច្រើនដូចជា បញ្ហាតម្រងនោម ទឹកនោមផ្អែម និងពពួកជំងឺខ្លាញ់ជាច្រើន ដែលសុទ្ធសឹងជាភ្នាក់ងារបង្កទៅជា ជំងឺសរសៃឈាមបេះដូង។

យោងតាមរបាយការណ៍ចេញផ្សាយដោយអង្គការសុខភាពពិភពលោក គិតត្រឹមឆ្នាំ ២០១៦ អត្រាអ្នកស្លា ប់ដោយសារជំងឺសរសៃឈាមបេះដូងជុំវិញពិភពលោក គឺមានដល់ទៅ ១៥,២ លាននាក់។ ការសិក្សា រកឃើញថា បើធៀបជាមួយអ្នកញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ អ្នកមិនញ៉ាំអាហារពេលព្រឹក មានហានិភ័យខ្ពស់ស្លា ប់ដោយជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com