Connect with us

កម្ពុជារកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ថ្មីចំនួន ០៥នាក់ទៀត ដែលជាករណីនាំចូល

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះថា មានករណីផ្ទុកជំងឺកូវីដ១៩ថ្មី ចំនួន ០៥ករណី ដែលកើតឡើងជនជាតិឥណ្ឌូណេស៊ី ១នាក់ និង ជនជាតិខ្មែរ ៤នាក់។

ជនជាតិឥណ្ឌូណេស៊ី ដែលផ្ទុកជំងឺកូវីដ១៩ មានអាយុ១៨ឆ្នាំ មានអាសយដ្ឋាននៅភូមិ២ មិត្តភាព ខេត្តព្រះសីហនុ ដោយកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ បុរសរូបនេះ ធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរនៅម៉ាឡេស៊ី បានមកដល់កម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា។

ចំណែក ជនជាតិខ្មែរ ០៤នាក់ មាន៖

បុរស អាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិបន្ទាយព្រៃ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
បុរស អាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
បុរស អាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង
បុរស អាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិ ១ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

បុរសទាំង៤រូប បានសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគាត់ បានធ្វើដំណើរពីប្រទេសប៉ាគីស្ថាន បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com