Connect with us

ផ្ទះវីឡាទំនើបអមដោយសួនផ្កាសាគូរ៉ាបែបជប៉ុន មាននៅកម្ពុជាហើយ

គម្រោងបុរីលំដាប់ខ្ពស់ថ្មីមួយស្ថិតនៅភាគខាងត្បូងនៃខណ្ឌដង្កោរាជធានីភ្នំពេញ បានលេចរូបរាងហើយ នោះគឺគម្រោងបុរី ជាម តិច ដឹសាគូរ៉ាផាក ដែលត្រូវបានប្រកាសសម្ពោធបើកលក់ជាផ្លូវការនៅថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០នេះ។

នៅក្នុងកម្មវិធីសម្ពោធនេះផងដែរ មានការអញ្ជើញចូលរួមពីលោកជាម តិច អគ្គនាយកបុរី និងបុគ្គលិកគ្រប់ជាន់ថ្នាក់ព្រមជាមួយសំណាក់ភ្ញៀវកិត្តិយស និងបណ្តាអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

លោកហោ ហេងលី ស្ថាបត្យករបានលើកឡើងថា “ការផ្លាស់ប្តូរបទពិសោធន៏ និង វប្បធម៌ថ្មីនៃការរស់នៅថ្មី ផ្តល់ជូននូវកន្លែងរស់នៅដែលមានសុវត្ថិភាព ផាសុកភាព និងសុភមង្គលសុខដុមរមនាជាគំនិតចំបងក្នុងការឌីហ្សាញរបស់ពួកយើងខ្ញុំ។” ការចូលរួមសិក្សា និងសហការដោយអ្នកជំនាញលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូជំលាសទឹកភ្លៀង ទឹកកខ្វក់ ការគ្រប់គ្រងបណ្តាញទឹកស្អាត គ្រប់បណ្តាញអគ្គិសនី គ្រឹះអគារ និង គ្រឿងបង្គុំរបស់អគារ។ ការបរិច្ចាគទីធ្លាសំរាប់សួនច្បារ សួនកុមារ ផ្លូវដើរ ចំណតរថយន្ត សួនក្នុងរបងផ្ទះ ទាំងនេះគឺជាអ្វីដែលក្រុមការងារយើងខ្ញុំផ្តល់អាទិភាព។

លោកស្រីយួម ចាន់រ៉ានី ប្រធានផ្នែកលក់បានប្រាប់ឲ្យដឹងថា គម្រោងបុរី ជាម តិច គឺជាបុរីដំបូង និងតែមួយគត់នៅកម្ពុជាដែលមានផ្នត់គំនិតបង្កើតថ្មីដោយជ្រើសរើសការដាំផ្កាសាគូរ៉ាធ្វើជាសួនប្លែកៗដើម្បីផ្តល់ជូននូវការរស់នៅជាមួយភាពស្រស់បំព្រងនៃពិភពផ្កាសាគូរ៉ា និងការរស់នៅដែលផ្សារភ្ជាប់និងរដូវផ្ការីកជាមួយនិងពិធីបុណ្យផ្កាសាគូរ៉ាបែបជប៉ុន។

លំនៅឋានបែបវីឡាទាំង៥ប្រភេទ វីឡាឃ្វីន វីឡាសាគូរ៉ា វីឡាភ្លោះ វីឡាកូនកាត់ និងវីឡាកូនកាត់ SC ព្រមជាមួយនិងផ្ទះអាជីវកម្ម របស់គម្រោងបុរី ជាម តិច ពិតជាអស្ចារ្យជាមួយសោភ័ណភាពដ៏ស្រស់ត្រកាលដែលគ្របដណ្តប់ទៅដោយសួនផ្កាសាគូរ៉ា រួមជាមួយធម្មជាតិបៃតងចម្រុះដ៏ស្រស់បំព្រងនឹងធ្វើឲ្យជីវិតរបស់លោកអ្នកពោរពេញទៅដោយភាពស្រស់ថ្លា និងកាន់តែមានសុភមង្គល ព្រមជាមួយនឹងក្លិបហាត់ប្រាណ អាងហែលទឹក កន្លែងពិកនិក ដែលអាចឱ្យលោកអ្នកធ្វើការរំសាយអស់នូវភាពតានតឹងដោយមិនចាំបាច់ទៅណាឆ្ងាយ។

ក្នុងឱកាសសម្ពោធបើកលក់ជាផ្លូវការនេះ បុរីជាម តិចផ្តល់ជូននូវប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ១០% ដើម្បីជាការលើកទឹកសម្រាប់អតិថិជនដែលបានអញ្ជើញចូលរួមដោយផ្ទាល់។

ទីតាំងគម្រោងបុរីជាម តិចនៅជាប់ផ្លូវជាតិលេខ២ ត្រឹមតែ១គីឡូម៉ែត្រពីផ្លូវសម្តេចតេជោហ៊ុន សែន។ តំបន់នេះជាតំបន់អភិវឌ្ឍន៍ចម្រុះសម្បូរបែបមានមហាវិថីធំៗ 50m, 60m, សម្តេចតេជោ និងគម្រោងធំៗជាច្រើនដូចជា៖ ផ្សារទំនើប Aeon 3, PH Diamond Place, ChipMong Megamall; មន្ទីរពេទ្យអន្តរជាតិ សាលារៀនអន្តរជាតិ ISPP; អាគារខុនដូខ្ពស់ៗ ទីក្រុងកូននាគ (ING CITY) ព្រមទាំងគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីផងដែរ។

សម្រាប់ព័ត៌មានបន្ថែមទូរសព្ទលេខ 069 6789 39 / 089 289 456 ឬទំព័រហ្វេសប៊ុក Borey Cheam Tech
https://www.facebook.com/boreycheamtech/

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com