Connect with us

Mary Scholten ដើររើសសំបកដប និងកំប៉ុងរៀងរាល់ម៉ោង ៧ ព្រឹកដើម្បីយកប្រាក់ជួយដល់ប្រជាជនក្រីក្រក្នុងភូមិមួយនាខេត្តសៀមរាប

សង្គម៖ ក្នុងចំណោមជនបរទេសល្បីៗជាច្រើនរូបដូចជា លោកស្រី Angelina Jolie, លោក Scott Neeson, លោក Beat Richner ជាដើមសុទ្ធសឹងតែជាបុគ្គលដែលបានលះបង់ខ្ពស់ដល់ជនក្រីក្រនៅព្រះរាជាណាចក្រកម្ពុជាទៅតាមសមត្ថភាព និងទឹកចិត្តដែលពួកគាត់អាចជួយបាន។

ចំណែកឯលោកស្រី Mary Scholten មានដើមកំណើតនៅសហរដ្ឋអាមេរិកនេះវិញក៏បានចូលរួមចំណែកជួយដល់ជនក្រីក្រនៅក្នុងកម្ពុជាមិនស្ទើរដែរ ដែលជារៀងរាល់ម៉ោង ៧ ព្រឹក លោកស្រីបានចំណាយពេលដើររើសសំបកកំប៉ុង និងដបដើម្បីយកទៅលក់ក្នុងតម្លៃ ១០ សេនក្នុងមួយដប ឬ មួយកំប៉ុង។

គោលបំណងដែលលោកស្រីធ្វើបែបនេះគឺដើម្បីជួយដល់ប្រជាជនដែលកំពុងជួបការខ្វះខាតក្នុងភូមិមួយនាខេត្តសៀមរាប។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រីថែមទាំងបានបង្រៀនពីអនាម័យក្នុងការរស់នៅស្អាត និងបង្រៀនភាសាអង់គ្លេសដល់ក្មេងៗក្នុងភូមិឱ្យទទួលបានចំណេះដឹងទៀតផង។

លោកស្រីបានជួយផ្គត់ផ្គង់អង្ករ ឧបករណ៍ចម្រុះទឹកស្អាត ជាមួយនឹងសម្ភារផ្សេងៗមួយចំនួនទៀត ដែលសកម្មភាពនេះបានធ្វើឱ្យអ្នកភូមិមានអារម្មណ៍រំភើប និងដឹងគុណជាខ្លាំងផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com