Connect with us

ត្រឹម ១ ខែមានអ្នកកើតជំងឺគ្រុនឈីកជាង ១ ពាន់ករណី ក្នុងនោះ ១២ ខេត្តបានឆ្លង

តាមការឱ្យដឹងពីក្រសួងសុខាភិបាលបញ្ជាក់ថាជំងឺគ្រុនឈីកគន់ហ្គន់យ៉ាបានកើតឡើងតាំងពីដើមខែកក្កដា ឆ្នាំ ២០២០ ដែលគិតត្រឹមថ្ងៃ ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះមានចំនួនសរុប ១០២០ ករណី។ ក្នុងនោះមានស្រ្តីចំនួន ៥៦២ នាក់ស្មើនឹង ៥៥% ហើយចំនួនករណីជាង ៨០ % គឺកើតមានក្នុងខេត្តចំនួន ៤ ដូចជាខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។

ចំណែកខេត្តដែលមានករណីគ្រុនឈីកផ្សេងទៀតមានដូចជា ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិ៍សាត់ ស្ទឹងត្រែង និងប៉ៃលិន ដែលមកដល់ពេលនេះមាន ១២ ខេត្តហើយមានកើតជំងឺគ្រុនឈីកនេះ។

ក្នុងនោះក្រសួងក៏បានចេញវិធានការការពារការឆ្លងជំងឺគ្រុនឈីកនេះ ដោយតម្រូវឱ្យកម្ចាត់ជម្រកមូសខ្លា តាមវត្ថុដក់ទឹកបាន អាណាព្យាបាល និងអាជ្ញាធរគ្រប់រូបចូលរួម បើមានអាការៈក្ដៅខ្លួន ឡើងស្នាមអុជក្រហមត្រូវប្រញាប់ទៅមន្ទីរពេទ្យ ហើយសេវាសុខាភិបាលត្រូវផ្ដល់សេវា កន្លែងសម្រាកព្យាបាលត្រឹមត្រូវ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com