Connect with us

រឿង “នគរមាស” ដែលជារឿងភាគបុរាណថ្មី ចាប់ផ្តើមថតក្នុងឆ្នាំ២០២០ ខាងមុខនេះហើយ!

កម្សាន្ត៖ រឿង “នគរមាស” របស់ស្ថានីយទូរទស្សន៍ CTN បានរៀបចំពិធីក្រុងពាលីរួចហើយសម្រាប់ការថតនៅពេលឆាប់ៗខាងមុខនេះ ដែលបានសហការដឹងនាំរឿងដោយ លោក ជ័យ សម្បិត្ត ដែលជាផលិតករដឹកនាំរឿងភាគបុរាណខ្មែរមួយនេះ ក្នុងនោះក៏មានវត្តមានចូលរួមពីសំណាក់តារាសម្តែងជាច្រើនដួង និងក្រុមការងារចូលរួមក្នុងពិធីក្រុងពាលីនេះផងដែរ។

ភាពយន្តភាគបុរាណខ្មែរថ្មីនេះមានចំណងជើងថា “នគរមាស” ក្នុងនោះមានវត្តមានតួអង្គសំខាន់ៗបួនដួងដែលសុទ្ធសឹងតែជាតារាសម្តែងកំពុងមានប្រជាប្រិយភាព ហើយក៏កំពុងតែទទួលបានការគាំទ្រពីសំណាក់ទ្សនិកជនជាច្រើនផងដែរក្នុងនោះមានដូចជា៖

១.កញ្ញា កុសុមៈ

២.កញ្ញា តារា

៣.លោក ធៀន

៤.លោក ប្រិមប្រិយ ដែលជាតួអង្គនាយគ ក្នុងរឿង “ទេពធីតាព្កុលមាស”

សម្រាប់សាច់រឿងបុរាណខ្មែរថ្មីមួយនេះ នឹងធ្វើឱ្យទស្សនិកជនកាន់ជក់ចិត្ត ពីសេសសាច់រឿងឆ្លុះបញ្ចាំងនាសម័យលង្វែក ។ ដូច្នេះទស្សនិកជនជួយបន្តគាំទ្រដល់ភាពយន្តភាគបុរាណខ្មែររបស់យើង ពិសេសគាំទ្រនូវស្នាដៃកូនខ្មែរ ដែលស្ថានីយទូរទស្សន៍ CTN នឹងចាប់ផ្តើមថតក្នុងពេលឆាប់ៗនេះហើយ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com