ស្ងាត់ៗ កញ្ញា ឱក សុគន្ធកញ្ញា ទិញខុនដូ៦ ហើយក្លាយជាអ្នកតំណាងអោយក្រុមហ៊ុនមួយព្រិចភ្នែក
ភ្នំពេញ៖ ស្ងាត់ៗតាតាចម្រៀងដ៏ល្បី កញ្ញា ឱក សុគន្ធកញ្ញា បានចំណាយថវិកាមិនក្រោម១០ម៉ឺនដុល្លារទិញខុនដូ ៦ ធ្វើអោយមានការភ្ញាក់ផ្អើលក្នុងពេលតែមួយ ដល់បុគ្គលិកលក់ក្រុមហ៊ុន The R&F Glory នឹង លោកប្រធានគ្រប់គ្រងទូទៅជនជាតិចិនលោក ហ្សូ ក៏បានស្នើរអោយកញ្ញាធ្វើជាអ្នកតំណាងផ្សព្វផ្សាយលក់ឲ្យក្រុមហ៊ុន The R&F Glory នេះតែម្តង។
កញ្ញា ឱក សុគន្ធកញ្ញា វាសនាខ្ពស់ក្លាយជាប្អូនថ្លៃថៅកែផលិតកម្មមួយ ក្រោយភ្ជាប់ពាក្យជាមួយគ្នា ហើយកញ្ញា ឱក សុគន្ធកញ្ញា ក៏សម្រេចចិត្តទិញនូវខុនដូចំនួន៦ និងបានក្លាយជាតំណាងខុនដូមួយរូប របស់ ក្រុមហ៊ុន R&F Glory កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨។
ការទិញខុនដូច្រើនបែបនេះ ត្រូវបានទស្សនិកជនអ្នកគាំទ្រកើតមន្ទិលថា «កញ្ញារស់នៅម៉េចអស់ បើទិញច្រើនបែបនេះ ណាមួយសព្វថ្ងៃនេះកញ្ញាមានផ្ទះធំស្រាប់ទៅហើយហ្នឹង» តែកញ្ញា ឱក សុគន្ធកញ្ញា បានប្រាប់ថាការទិញខុនដូច្រើនរបៀបនេះគឺកញ្ញា ទិញសម្រាប់រស់នៅគ្រួសារផង នឹងសម្រាប់ជួល និងពេលខ្លះកញ្ញាលក់យកចំណេញលុយផង ឬទុកសំរាប់បងប្អូនមកលេងម្តងម្កាល ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍