Connect with us

ថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ជាសះស្បើយ០១នាក់ នៅកម្ពុជា

ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន ០១នាក់ បានជាសះស្បើយ ដែលជាស្ត្រីជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមកកម្ពុជា។

គិតត្រឹមព្រឹកម៉ោង៧នេះ កម្ពុជា បានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ចំនួន ២៤០នាក់ ក្នុងនោះ ជាសះស្បើយ ១៩៧នាក់ និង ៤១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម