Connect with us

ក្រសួងទេសចរណ៍ ស្នើឱ្យមានការអនុញ្ញាតចំពោះភ្ញៀវអន្តរជាតិចូលមកទស្សនាកម្ពុជាឡើងវិញ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំមួយ ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ មកពីប្រទេស ឬបណ្ដាតំបន់ ដែលបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ ដោយត្រឹមត្រូវ។

សេចក្ដីព្រាង ស្ដីពីការធ្វើដំណើរដោយកន្លែង Travel Bubble ឬ One way Closed-loop Charted Plane នៅកម្ពុជា ដែលរៀបចំដោយក្រសួងទេសចរណ៍ អំឡុងកិច្ចប្រជុំជាមួយវិស័យឯកជន កាលពីពេលថ្មីៗនេះ នឹងបើកសម្រាប់ភ្ញៀវទេសចរអន្តរជាតិ មកពីតំបន់ដែលមានសុវត្ថិភាពពី កូវីដ១៩ ពីក្រៅប្រទេស មកកាន់តំបន់ដែលមានសុវត្ថិភាពពី កូវីដ១៩ នៅកម្ពុជា។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិតាមបែប Travel Bubble នេះ គឺកម្ពុជាមានក្តីរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិ តែលើប្រភេទភ្ញៀវទេសចរចូលនិវត្តន៍ និងភ្ញៀវអ្នកមានអ្នកមាន ជាដើម ពិសេសភ្ញៀវទេសចរអន្តរជាតិ នៅតាមតំបន់ដែលមានសុវត្ថិភាពនៅក្នុងតំបន់អាស៊ាន និងអាស៊ានបូក៣ ដែលត្រូវជាគោលដៅសិក្សាជាបឋម និងត្រូវធ្វើជាដំណាក់កាលៗ ដោយត្រូវមានការឯកភាពពីក្រសួងសុខាភិបាល និងមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

យោងតាមក្រសួងទេសចរណ៍ អំឡុងពេលដែលពិភពលោកកំពុងជួបការរាតត្បាតជំងឺកូវីដ១៩ នេះ ធ្វើឱ្យកម្ពុជា បាននិងកំពុងជួបការប៉ះពាលជាខ្លាំងដល់វិស័យទេសចរណ៍ និងបានធ្វើឱ្យអាជីវកម្មធំៗ នៅក្នុងវិស័យទេសចរណ៍ជាង ៣០០០កន្លែងបានបិទទ្វារ ហើយមួយចំនួនទៀតក៏ផ្អាកអាជីវកម្ម។ ប្រការនេះ ធ្វើឱ្យបាត់បង់ការងារក្នុងវិស័យទេសចរណ៍ជាង ៥០០០០នាក់ ដោយសារមិនមានភ្ញៀវអន្តរជាតិចូលមកទស្សនាកម្ពុជា៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម