Connect with us

លោក គួច ចំរើន សម្រេចឱ្យផ្អាកអាជីវកម្មដឹកភ្ញៀវទេសចរផ្លូវទឹក ចាប់ពីថ្ងៃទី០៣ខែសីហាតទៅ

ព្រះសីហនុ៖ សមាគមភ្នាក់ងារដឹកជញ្ជូនទេសចរជលយានខេត្តព្រះសីហនុ បានសម្រេចឱ្យអាជីវកម្មដឹកភ្ញៀវទេសចរតាមផ្លូវទឹក ចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះតទៅ រហូតដល់មានការជូនដំណឹងនៅពេលក្រោយ។

សេចក្ដីជូនដំណឹងនេះ បានធ្វើឡើងដោយយោងតាមប្រសាសន៍ណែនាំរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។

ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ សម្ពាធទាបសកម្មមួយបានកើតឡើងនៅលើសមុទ្រចិនខាងត្បូង ហើយបានវិវឌ្ឍទៅជាវិសម្ពាធទាប (Tropical Depression) ។ វិសម្ពាធទាបនេះ បានបង្កើនឥទ្ធិពលជាបន្តបន្ទាប់ ទៅជាព្យុះទី៣ ឈ្មោះ ស៊ីនឡាគូ (SINLAKU) ហើយបានបោកបក់មកកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រកម្ពុជា បណ្ដាលឱ្យមានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់ខ្លាំង។

ស្ថានភាពធាតុអាកាសនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ច្រើន ប្រឈមនឹងជំនន់ទឹកភ្លៀង (Flash Flood) រួមជាមួយខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

អត្ថបទ៖ លាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម