Connect with us

ស្អាតទាំងពីរតែម្តង កញ្ញា កែវ ម៉ូនីតា និងកញ្ញា អឿន រ៉ូហ្សា តួអង្គក្នុងរឿង “ទេពធីតាព្កុលមាស”

កម្សាន្ត៖ ថ្មីៗនេះ ប្រិយមិត្តជាច្រើនបាននាំគ្នាសរសើរតៗគ្នាមិនដាច់ពីមាត់ពីសម្រស់របស់តួអង្គស្រីពីរដួងក្នុងរឿង “ទេពធីតាព្កុលមាស” គឺកញ្ញា កែវ ម៉ូនីតា (តួអង្គឆោមផ្កា) ដែលជាតួអង្គកាចឆ្នាសឆ្នើម និងមួយដួងទៀតគឺ កញ្ញា អឿន រ៉ូហ្សា ជាតួអង្គ (ព្កុលមាស) ដែលជាតួអង្គមួយមានចរិតស្លូតបូត ដែលត្រូវ (ឆោមផ្កា) វាយដំធ្វើបាប ប្រើឱ្យធ្វើនេះនោះ សឹងតែរាល់ថ្ងៃ។

មកនិយាយពីសម្រស់របស់តួអង្គទាំងពីរនេះវិញ គឺពិតជាស្អាតប្លែក បន្ទាប់ពីកញ្ញា កែវ ម៉ូនីតា (ឆោមផ្កា) និងកញ្ញា អឿន រ៉ូហ្សា (ព្កុលមាស) បានបង្ហោះរូបថតជាច្រើនសន្លឹកដែលគ្រងឈុតប្រពៃណីបុរាណ ព្រមទាំងការផាត់មុខរបស់លោក រាជ យ៉ាកូ បានធ្វើឱ្យសម្រស់របស់អ្នកពីរកាន់តែស្អាតឡើងៗ ហើយក៏មានការសរសើរពីសំណាក់ហ្វេនរបស់អ្នកទាំងពីរថា ពិតជាស្រស់ស្អាតខ្លាំងណាស់ ពិសេសការផាត់មុខរបស់លោក រាជយ៉ាកូ តែម្តង។

ចំពោះអាជីពសិល្បៈរបស់អ្នកទាំងពីរវិញ ក៏មានភាពមមាញឹកផងដែរ សព្វថ្ងៃនេះ គាត់ទាំងពីរនាក់ជាតារាសម្តែងផង និងជាតារាម៉ូឌែលផង។ បច្ចុប្បន្ននេះ អ្នកទាំងពីរ ក៏កំពុងតែរវល់ជាខ្លាំងក្នុងការថតស្ពតឱ្យបណ្តាក្រុមហ៊ុនធំៗជាច្រើននៅកម្ពុជា។ ជាចុងក្រោយនេះអ្នកទាំងពីរ ក៏សូមអរគុណដល់ហ្វេនទាំងអស់ ដែលបានគាំទ្រដល់អ្នកទាំងពីរ រាល់ការខ្វះខាតអ្វី អ្នកទាំងពីរ សូមអភ័យទោសផង ហើយកុំភ្លេចទស្សនារឿង “ទេពធីតាព្កុលមាស” ដែលកំពុងចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់ផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម