Connect with us

នៅចាំតួអង្គប្អូនប្រុសបង្កើតរបស់ គីម ចាន់ឌី បានទេ? ឥឡូវធំពេញរូបពេញរាងស្រស់សង្ហាប្លែកមើលមិនចង់ស្គាល់

កូរ៉េខាងត្បូង៖ កន្លង់ចោមផ្កា គឺជារឿងភាគកូរ៉េដ៏ល្បីមួយកាលពីជាង ១០ ឆ្នាំមុនដែលតួអង្គសម្តែងសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ក្នុងការសម្តែង។ ដោយឡែក ក្នុងចំណោមតួអង្គសំខាន់ៗជាច្រើនក៏មានតួអង្គម្នាក់សម្តែងជាតួប្អូនប្រុសបង្កើតរបស់តួឯកស្រីក្នុងរឿង កន្លង់ចោមផ្កា ក៏ទទួលបានការចាប់អារម្មណ៍មិនស្ទើរពីសំណាក់អ្នកគាំទ្រផងដែរ។

កន្លងទៅអស់រយៈពេលជាង ១០ ឆ្នាំមកនេះ តួក្មេងប្រុសសម្តែងដោយ Park Ji Bin ពេលនេះបានធំពេញរូបពេញរាងស្រស់សង្ហាខ្ពស់ស្រឡះប្លែក មើលមិនចង់ស្គាល់ ដោយឆ្នាំនេះ Park Ji Bin មានអាយុ ២៥ ឆ្នាំហើយ និងបានបញ្ចប់ការហ្វឹកហាត់ទាហានផងដែរ។

ប្តូរពីក្មេងប្រុសដែលមានមុខមាត់គួរឱ្យស្រលាញ់ មកជាបុរសសង្ហាវិញ Park Ji Bin បានចុះកិច្ចសន្យាជាមួយនឹងផលិតកម្មមួយក្រោយបញ្ចប់បេសកកម្មហ្វឹកហាត់ទាហានដើម្បីសាងកេរ្តិ៍ឈ្មោះឱ្យមានភាពលេចធ្លោឡើង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម