Connect with us

ទីបំផុត ព្កុលមាស បានចូលវាំងជុំគ្រួសារវិញហើយក្រោយត្រូវបោះបង់ចោលអស់រយៈពេលជិត ២០ ឆ្នាំ

ភ្នំពេញ៖ ជឿថា ប្រិយមិត្តមិនតិចទេដែលទន្ទឹងរង់ចាំ និងទន្ទេញពាក្យថាតើភាគទីប៉ុន្មានទើប ព្កុលមាស បានជួបនឹងម្តាយបង្កើតវិញ ស្របពេលដែលម្តាយបង្កើតរបស់នាងគឺជាព្រះមហេសីជាទីស្រលាញ់របស់ស្តេចផែនដី។

ដោយសារតែពាក្យទស្សន៍ទាយរបស់រាជគ្រូ បានធ្វើឱ្យជីវិតក្មេងស្រីកម្សត់រូបនេះត្រូវរស់នៅយ៉ាងលំបាកវេទនា ខ្វះភាពកក់ក្តៅតាំងពីកើត ប៉ុន្តែសម្រាប់ភាគយប់នេះដែរ ទីបំផុតគ្រួសាររបស់នាងបានជុំគ្នាវិញហើយក្រោយបែកគ្នាអស់រយៈពេលជិត ២០ ឆ្នាំមកនេះ។

មិនដឹងថា នៅពេលដែលលែងមានវត្តមានរបស់ ព្កុលមាស ហើយនោះតើ ឆោមផ្កា និងម្តាយនឹងសុខចិត្តដែរ ឬ យ៉ាងណាត្បិត ព្កុលមាស ធ្លាប់តែជាមនុស្សម្នាក់ដែលចាំបម្រើអ្នកទាំង ២ តាំងពីនាងនៅតូចរហូតដល់ធំពេញរូបពេញរាងបែបនេះ។

ដូចនេះ ដើម្បីចង់ដឹងសាច់រឿងកាន់តែច្បាស់ថា ជីវិតរបស់ ព្កុលមាស នឹងបានជួបក្តីសុខលែងរងទុក្ខលំបាកទៀត ឬ យ៉ាងណា កុំភ្លេចរង់ចាំតាមដានវគ្គពិសេសក្នុងរឿង “ទេពធីតាព្កុលមាស” យប់នេះទាំងអស់គ្នាចាប់ពីម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ និងផេកផ្លូវការរបស់ CTN ទាំងអស់គ្នា៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម