Connect with us

ការស្លៀកពាក់ខ្លីហួសហេតុ អាចនឹងត្រូវពិន័យ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានបញ្ចប់ការតាក់តែងបឋមនៃសេចក្តីព្រាងច្បាប់ស្ដីពី “សណ្ដាប់ធ្នាប់សាធារណៈ” ដែលច្បាប់នេះបានចែងអំពីការរឹតត្បិតចំពោះស្រ្ដី ដោយត្រូវបានហាមឃាត់ការស្លៀកពាក់ខ្លីពេករហូតខើចលើខើចក្រោម ការស្លៀកពាក់ស្ដើងលេចកេរភេទ ឬការស្លៀកពាក់បង្ហាញផ្នែកខ្លះនៃកេរភេទ ហើយបុរសមិនត្រូវដោះអាវឱ្យខ្លួនទទេរនៅទីសាធារណៈ ឬស្លៀកតែខោទ្រនាប់ ដើម្បីបង្ហាញកេរខ្មាសផងដែរ។

ច្បាប់នេះ មានគោលបំណងធានាការគ្រប់គ្រងសណ្ដាប់សាធារណៈ ឱ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ចំពោះសកម្មភាពហាមឃាត់នៅតាមទីសាធារណៈផ្សេងទៀត ដូចជាការរស់នៅលើចិញ្ចើមផ្លូវ ការសុំទាន ការបង្ហូរចោលកាកសំណល់នៅតាមទីសាធារណៈ ការបិទផ្សាយព័ត៌មានឬរូបភាពធ្វើឱ្យប៉ះពាល់ប្រពៃណី និងសាសនា ក៏នឹងអនុវត្តផងដែរ។

ម្យ៉ាងវិញទៀត ច្បាប់នេះក៏មានអនុភាព ហាមឃាត់ការខាកស្ដោះនៅតាមផ្លូវនិងទីសាធារណៈ ការបង្ទោរបង់ក្រៅបង្គន់អនាម័យ ការចោលសំរាមឬខ្មោចសត្វនៅរាយប៉ាយតាមផ្លូវ ការសង់រោងការឬរោងបុណ្យនៅតាមទីសាធារណៈឬតាមដងផ្លូវដោយគ្មានការអនុញ្ញាត ហាមឃាត់ការជះទឹកឬការប៉ាតម្ស៉ៅ មិនប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្លាំងរំខានដល់អ្នកដទៃ អនីតិជនអាយុក្រោម១៨ឆ្នាំ ត្រូវបានហាមឃាត់ប្រើប្រាស់គ្រឿងស្រវឹងនិងចូលក្លិបកម្សាន្ត ហាមឃាត់ការលក់គ្រឿងស្រវឹងពីម៉ោង១២អធ្រាត្រដល់ម៉ោង៦ព្រឹក ផងដែរ៕

អត្ថបទ៖ គង់ ប៊ុនណា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម