Connect with us

ទារកទើបនឹងកើត ត្រូវម្ដាយបោះបង់ចោល នៅលើគំនរសំរាម នៅចាក់អង្រែក្រោម

ភ្នំពេញ៖ ទារិកា ដែលទើបនឹងកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ជិតមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។

យោងតាមគណនី យុវជនសំរាម ដែលបានចែកចាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋ ឮសំឡេងយំ ក៏ដើររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង។

បច្ចុប្បន្នទារិកាជីវិតថ្លៃខាងលើ ត្រូវបានបងស្រីម្នាក់ ដែលរើសយកមកថែទាំនោះបានប្រគល់បន្តឱ្យខាងអាជ្ញាធរសង្កាត់យកទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យជាមុនសិន មុននឹងប្រគល់ឱ្យអាណាព្យាបាលណា ឬអង្គការណា ដើម្បីយកទៅចិញ្ចឹមបីបាច់ស្របច្បាប់នៅពេលក្រោយទៀត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម