កម្ពុជា មានអ្នកជាសះស្បើយពីកូវីដ១៩ចំនួន ០៣នាក់ និងរកឃើញករណីថ្មី ០១នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានជូនដំណឹងពីការរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០១នាក់ និងករណីជាសះស្បើយ ០៣នាក់បន្ថែមទៀត។
ករណីវិជ្ជមានចំនួន០១នាក់ទៀតនេះ គឺជាបុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាន់វីសាប្រភេទ A មានអាសយដ្ឋានស្នាក់នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។
ចំណែកករណីជាសះស្បើយ ០៣នាក់ គឺជា៖
ទី១-បុរសជនជាតិខ្មែរ អាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ទី២-បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ទី៣- បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា មានអាសយដ្ឋាននៅស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។
គិតមកទល់ពេលនេះ កម្ពុជា មានអ្នកជាសះស្បើយ ២០០នាក់។ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ៣៩នាក់ និងនៅសម្រាកព្យាបាលនៅស្ថានទូតអាមេរិក ២នាក់៕
អត្ថបទ៖ លាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍