Connect with us

លេចធ្លោសម្រស់ទេពធីតារបស់ព្រះនាងតូច ជេនណា និង កញ្ញា ជីមមី ពិធីការិនីទូរទស្សន៍ MyTV ក្រោយគ្រងឈុត Babie Girl

កម្សាន្ត៖ ពិតជាប្លែកទៀតហើយសម្រាប់ទស្សនិកជន បន្ទាប់ពីព្រះភក្ត្ររបស់ព្រះនាងតូច ជេនណា ដ៏ស្រស់ស្អាតប្រៀបដូចទេពធីតាចុះពីឋានសួគ៌ អមជាមួយស្នាមញញឹមរបស់ទ្រង់ បានធ្វើឱ្យទស្សនិកជនជាច្រើនសរសើរមិនដាច់ពីមាត់ នូវសម្រស់របស់ទ្រង់ ទោះជាទ្រង់គ្រងឈុតបែបប្រពៃណីខ្មែរ ឬបែបសម័យយ៉ាណាក៏ដោយទ្រង់នៅតែស្អាតជានិច្ច។

ក្រោយទទួលបាននូវរូបថតជាច្រើនពីហ្វេសប៊ុកផ្ទាល់របស់ព្រះនាងតូច ជេនណា ទ្រង់ក៏បានសរសេរបែបនេះថា៖ “សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តជាមួយនឹងឈុតភ្លោះដំបូងបំផុតរបស់ពួកយើងទាំងពីរ។ With my Barbie twin sister, bong” នេះជាឈុតដែលទ្រង់បានហៅឈ្មោះថា Barbie Girl និង Barbie Twin Sister ដែលមានពណ៌ផ្កាឈូក លាយជាមួយពណ៌ស ពិតជាស្អាតដូចទេពធីតាមែន។

ក្រោយរូបថតជាច្រើនរបស់ព្រះនាងតូច ជេនណា និងកញ្ញា ជីមមី ដែលជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ MyTV បានបង្ហោះកាលពីម្សិលមិញមក យើងសង្កេតឃើញថាមានអ្នកចូលចិត្តរហូតដល់ទៅ២ម៉ឺន៣ពាន់នាក់។ នេះហើយជាក្តីស្រឡាញ់ និងការគាំទ្រចំពោះព្រះនាង និង កញ្ញា ជីមមី។ ស្ទើរតែគ្រប់រូបថតរបស់ព្រះនាងតូច ជេនណា ទៅហើយ គឺមានការគាំទ្រជាខ្លាំងពិសេសទឹកដមសំឡេង ការសម្តែង និងសម្រស់របស់ទ្រង់តែម្តង៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម