ឡៃឡាធីតាយក្ស មិនត្រឹមតែជោគជ័យក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ សូម្បីតែលទ្ធផលសិក្សាក៏ទទួលបានពិន្ទុខ្ពស់មិនណយដែរ
ថៃ៖ “ឡៃឡាធីតាយក្ស” គ្រាន់តែឭឈ្មោះនេះ ទស្សនិកជាច្រើនប្រាកដជាបានដឹងពីសមត្ថភាព ទេពកោសល្យក្នុងការសម្តែងរបស់ក្មេងតូចនេះជាក់ជាមិនខាន។ ទោះបីជានៅក្មេងមែនពិត ប៉ុន្តែតារាសម្តែងដ៏មានប្រជាប្រិយភាពរូបនេះអាចធ្វើឱ្យអ្នកគាំទ្ររបស់នាងកោតសរសើរមិនដាច់ពីមាត់ឡើយ។
ឡៃឡា ដែលមានឈ្មោះពិតហៅថា Inter Rungrada ដំបូងឡើយនាងគឹជាតារាល្បីក្នុងបណ្តាញសង្គមប៉ុណ្ណោះ និងបានវិវឌ្ឍខ្លួនចូលសិល្បៈដោយបានសម្តែងនូវរឿងមួយចំនួនផងដែរ។ មិនត្រឹមតែជោគជ័យក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ តែនាងថែមទាំងជោគជ័យក្នុងការសិក្សាថែមទៀតផង ដោយយោងតាមគណនី Instagram របស់នាងកាលពីពេលថ្មីៗនេះ បានធ្វើការចែករំលែករូបភាពក្នុងសម្លៀកបំពាក់សិស្សកាន់ភ្ជាប់ជាមួយនឹងក្រដាសពិន្ទុមួយសន្លឹកដែលលទ្ធផលល្អគ្រប់មុខវិជ្ជាតែម្តង (ពិន្ទុគិតជាមធ្យម ៩៥%)។
គួររបញ្ជាក់ដែរថា ឆ្នាំនេះតារាស្រីតូចរូបនេះមានអាយុ ៨ ឆ្នាំហើយ ក្រៅពីការសិក្សា នាងក៏បានបែងចែកពេលវេលាខ្លះៗជាមួយនឹងការងារសិល្បៈ ដោយសារតែចំណូលចិត្តពីកំណើតនេះហើយទើបធ្វើឱ្យនាងទទួលបានភាពជោគជ័យទាំងវ័យក្មេងបែបនេះ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍