Connect with us

Real Madrid បើកការហ្វឹកហាត់ត្រៀមប៉ះ Man City នៅ Champions League

អេស្ប៉ាញ៖ ក្រុមកីឡាកររបស់ Real Madrid បានចាប់ការហ្វឹកហាត់របស់ពួកគេនាជំរុំហ្វឹកហាត់ Valdebebas ដែលស្ថិតនៅ ទីក្រុងម៉ាទ្រីត រដ្ឋធានីប្រទេសអេស្ប៉ាញ ដើម្បីត្រៀមខ្លួនជួបជាមួយនឹងក្រុម Man City នៅជើងទី២វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League។

កាលពីជើងទី១ នៅថ្ងៃទី២៦ ខែកុម្ភៈ ក្រុមរបស់អ្នកចាត់ការ Zinedine Zidane បានចាញ់គូប្រជែងរបស់ខ្លួន លើទឹកដី Santiago Bernabéu ដោយលទ្ធផល ២-១។

សម្រាប់ជើងទី២វិញ ពួកគេត្រូវរង់ចាំរហូតដល់រយៈពេល៥ខែ ទើបត្រូវជួបប្រកួតគ្នាទៀត ខណៈការពន្យាពេលនេះ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

ដោយឡែក ក្រុម Real Madrid នឹងមិនមានវត្តមានរបស់ប្រធានក្រុម Sergio Ramos ឡើយដោយសារគេជាប់ពិន័យ ក្នុងការប្រកួតកាលពីជើងទី១។

សូមបញ្ជាក់ថា ជំនួបរវាង Real Madrid និង Man City នៅជើងទី២វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League នឹងដំណើរការនាទីលាន Etihad Stadium នាយប់ថ្ងៃសុក្រខាងមុខនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម