Connect with us

អ្នកចាត់ការ Chelsea ថា Willian គួរតែដល់ពេលគិតពីអនាគតរបស់ខ្លួន

Premier League៖ លោក Frank Lampard អ្នកចាត់ការ Chelsea បាននិយាយថា Willian គួរតែដល់ពេលគិតពីអនាគតរបស់ខ្លួនហើយ ថាតើគេគួរចាកចេញ ឬបន្តនៅជាមួយក្លិបទៀតឬយ៉ាងណា?

កិច្ចសន្យារបស់កីឡាករប្រេស៊ីលវ័យ៣១ឆ្នាំ នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈរូបគេមិនឈានដល់កិច្ចព្រមព្រៀងពន្យារពេលជាមួយក្លិបតោខៀវឡើយ។ Chelsea ធ្លាប់បានចរចាជាមួយ Willian រួចហើយ ដោយចង់បន្តកុងត្រារយៈពេល២ឆ្នាំ ប៉ុន្តែសាមីកីឡាករចង់បានការបន្តកុងត្រារយៈពេល៣ឆ្នាំ។ យ៉ាងណា ការចរចាកំពុងធ្វើឱ្យ Willian មានភាពមិនច្បាស់លាស់ ព្រោះភ្នាក់ងាររបស់គេ បានបង្ហើបថា មានក្លិបធំៗជាច្រើនកំពុងចង់បានរូបគេ ដូចជា Inter, Arsenal និង Tottenham Hotspur ជាដើម។

លោក Frank Lampard បាននិយាយថា៖ “លោកមិនបានដឹងពីការសម្រេចចិត្តរបស់ Willian ទេ ទោះជាលោកមានទំនាក់ទំនងល្អជាមួយគេក្តី។ នេះជាជម្រើសរបស់គេ ហើយលោកពេញចិត្ត និងគាំទ្រទាំងស្រុង ចំពោះការសម្រេចចិត្តរបស់គេ”។

ដោយឡែក Chelsea នឹងត្រូវទៅទឹកដីរបស់ Bayern Munich សម្រាប់ការប្រកួតជើងទី២ វគ្គ ១៦ ក្រុមចុងក្រោយ Champions League វេលាម៉ោង២ យប់រំលងអធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម