Connect with us

Man UTD ពិចារណាផ្ទេរអ្នកចាំទី Kasper Schmeichel ពី Leicester City

Premier League៖ ក្លិប Man UTD កំពុងពិចារណាផ្ទេរអ្នកចាំទី Kasper Schmeichel ពីក្លិប Leicester City នៅ រដូវក្តៅនេះ។
Kasper Schmeichel (ខេស្ពឺ ស្មៃខល) កូនប្រុសរបស់អតីតវីរបុរស Man UTD លោក Peter Kasper បានក្លាយជាគោលដៅម្នាក់ក្នុងចំណោមកីឡាករជាគោលដៅចម្បងរបស់ក្លិបបិសាចក្រហមដែលត្រូវផ្ទេរ ខណៈពួកគេត្រៀមដោះស្រាយស្ថានការណ៍។

លោក Ole Gunnar Solskjaer និងថ្នាក់ដឹកនាំក្លិប បានបង្វែរការយកចិត្តទុកដាក់មកលើ កីឡាករវ័យ៣៣ឆ្នាំ ខណ:អ្នកចាំទី David De Gea ជួបស្ថានភាពមិនល្អ ហើយធ្លាក់ទម្រង់លេង នៅដំណាច់រដូវកាលនេះ ដែលធ្វើឱ្យកន្លែងរបស់គេកំពុងត្រូវបានពិចារណាយ៉ាងខ្លាំង។

បើទោះបីជាអ្នកចាំទី Dean Henderson នឹងវិលត្រឡប់មកកាន់ Man UTD វិញនៅរដូវក្តៅនេះបន្ទាប់ពីទទួលបានជោគជ័យច្រើន អំឡុងពេលលេងខ្ចីជើងជាមួយ Sheffield United ក្តី ប៉ុន្តែ លោក Solskjaer មិនទាន់ដឹងថា តើរូបគេអាចក្លាយជាអ្នកចាំទីជម្រើសទី១ ឬយ៉ាងណាឡើយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម